ក្រុមណាត្រូវថ្លៃយកទៅចុះ! Man UTD ដាក់លក់រនាំងការពាររបស់ខ្លួនរូបនេះ ត្រឹម២០លាន

//s4.kh1.co/f7/f79da3a91ed00831669e041fb30bb604d49f3b2e.jpg
កីទ្បា

 ១៤-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Man UTD ដាក់លក់រនាំងការពាររបស់ខ្លួនរូបនេះ ត្រឹម២០លាន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានដាក់តម្លៃខ្លួនខ្សែការពារសញ្ជាតិអង់គ្លេស Chris Smalling ក្នុងទំហំទឹកប្រាក់ចំនួន២០លានផោន (ឬប្រមាណ ២៦លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chris Smalling
កីឡាករ Chris Smalling

រនាំងការពារវ័យ៣០ឆ្នាំ បានវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ កាលពីសប្ដាហ៍មុន ក្រោយចំណាយពេល១រដូវកាលទៅលេងឲ្យក្លិប Roma ក្នុងកិច្ចសន្យាខ្ចីជើង។

កីឡាករ Chris Smalling
កីឡាករ Chris Smalling

Smailling នៅសល់កុងត្រា ដែលទទួលបានប្រាក់ពលកម្ម ១សែន៣ម៉ឺនផោន ក្នុង១សប្ដាហ៍ពី Man UTD រយៈពេល២ឆ្នាំទៀត ប៉ុន្តែកីឡាកររូបនេះ ហាក់មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskajer នោះទេ ដូច្នេះមានន័យថា រូបគេទំនងអាចនឹងត្រូវក្លិបលក់ចេញមុនចប់កុងត្រា។

កីឡាករ Chris Smalling
កីឡាករ Chris Smalling

ជាមួយគ្នានេះ ក្លិប Roma និង Inter Milan ត្រូវបានគេរាយការណ៍មកថា មានបំណងចង់ផ្លាស់យក Smalling ជាអចិន្ត្រៃយ៍នៅទីផ្សាររដូវក្ដៅនេះ ខណៈរបាយការណ៍របស់កាសែត The Sun បានបញ្ជាក់ថា សាមីកីឡាករផ្ទាល់ក៏មានគំនិតចង់វិលត្រឡប់ទៅលេងនៅអ៊ីតាលីវិញផងដែរ ហើយគេនឹងយល់ព្រមកាត់បន្ថយប្រាក់ពលកម្ម ដើម្បីឲ្យក្លិបគីឡូធ្ងន់នៅ Serie A ទាំងពីរខាងលើ ពិចារណាចុះកុងត្រាយករូបគេទៅរួមក្រុម។

កីឡាករ Chris Smalling
កីឡាករ Chris Smalling

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Smalling បង្ហាញខ្លួនឲ្យ Roma ៣៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបាន៣គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានជួយក្រុមបញ្ចប់រដូវកាលទៅ ក្នុងចំណាត់ថ្នាក់លេខ៥ផងដែរ ទទួលបានកៅអីទៅលេងនៅក្របខណ្ឌ​ Europa League ៕

កីឡាករ Chris Smalling
កីឡាករ Chris Smalling

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T