អភិបាលរដ្ឋធានីការ៉ាកាសនៃប្រទេសវេណេស៊ុយ⁠អេឡា​​ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩

//s4.kh1.co/ca/ca6dbbe31fc95cf18f62ed50f5e276a32e8510ed.jpg
សង្គម

 ១៤-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក Dario Vivas ដែលជាអភិបាល​រដ្ឋធានីការ៉ាកាស (Caracas) របស់ប្រទេសវេណេស៊ុយ⁠អេឡា បានទទួលមរណភាពដោយសារជំងឺកូវីដ១៩

ការ៉ាកាស៖ អាជ្ញាធរវេណេស៊ុយ⁠អេឡាបាន​ឱ្យដឹងថា លោក Dario Vivas ដែលជាអភិបាល​រដ្ឋធានីការ៉ាកាស (Caracas) របស់ប្រទេសវេណេស៊ុយ⁠អេឡា បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍​ ក្នុងវ័យ ៧០ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី ១៤ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Dario Vivas
លោក Dario Vivas

លោក Vivas ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សសង្គមនិយមកំពុងកាន់អំណាច​ បាន​ប្រកាសនៅលើបណ្តាញសង្គមធ្វីតធឺកាលពីថ្ងៃទី ១៩ ខែកក្កដាថា លោកបានធ្វើតេស្តវិជ្ជមាន​ជំងឺកូវីដ១៩ ហើយ​ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលដាច់ដោយឡែក។ ប៉ុន្តែក្រោយមក​ លោកស្រីអនុប្រធានាធិបតី Delcy Rodriguez បាន​បង្ហោះសារយ៉ាងក្រៀមក្រំនៅលើបណ្តាញធ្វីតធឺថា លោក Vivas បានទទួលមរណភាពហើយ។

លោក Dario Vivas
លោក Dario Vivas

គួរជម្រាបដែរថា លោក Vivas គឺជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដំបូងគេរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានមរណភាពដោយសារ​ជំងឺកូវីដ១៩នេះ។ ហើយបច្ចុប្បន្ន​ចំនួនអ្នកឆ្លង​ជំងឺនៅប្រទេសនេះ បានបន្តកើនឡើងរហូតដល់​ ៣០,៣៦៩នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ២៥៩នាក់ និងអ្នកជាសះស្បើយ ២១,៣៨៥នាក់៕

បច្ចុប្បន្ន​ចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសវេណេស៊ុយអេឡា  បានបន្តកើនឡើងរហូតដល់​ ៣០,៣៦៩នាក់
បច្ចុប្បន្ន​ចំនួនអ្នកឆ្លងកូវីដ១៩នៅប្រទេសវេណេស៊ុយអេឡា  បានបន្តកើនឡើងរហូតដល់​ ៣០,៣៦៩នាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T