អូសដាច់៦នាក់! Son វ៉ាដាច់ Bruno និង De Bruyne ឈ្នះពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំ PL រដូវកាលនេះ (មានវីដេអូ)

//s4.kh1.co/02/022429d6fb266cd33971b1766e47067989dc0d9d.jpg
កីទ្បា

 ១៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយគ្រាប់ពេលប៉ះជាមួយ Burnley របស់កីឡាករ Son Heung-min ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំ Premier League រដូវកាលនេះ

អង់គ្លេស៖ កីឡាករ Son Heung-min បានទទួលពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំ Premier League រដូវកាល២០១៩-២០២០នេះ។ ហើយគ្រាប់បាល់ដែលធ្វើឲ្យ Son ទទួលបានពានរង្វាន់មួយនេះគឺមួយគ្រាប់ដែលអូសដាច់ខ្សែរបស់ Burnley ៦នាក់ចាប់ពីមុខទីរបស់ Spurs ចម្ងាយប្រហែល៨០មែ៉ត្រ មុនពេលដែលស៊ុតទម្លុះដៃអ្នកចាំទី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Son Heung-min

ទទួលពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំ Premier League រដូវកាល២០១៩-២០២០
  កីឡាករ Son Heung-min ទទួលពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំ Premier League រដូវកាល២០១៩-២០២០
Son អូសដាច់ខ្សែរបស់ Burnley
Son អូសដាច់ខ្សែរបស់ Burnley

មួយគ្រាប់នេះបានវ៉ាដាច់គ្រាប់បាល់ វ៉ូលេរបស់ Bruno Fernandes កាលប៉ះជាមួយ Brighton និង២គ្រាប់របស់ Kevin de Bruyne ពេលប៉ះជាមួយ Newcastle និង Norwich

គ្រាប់បាល់របស់ Bruno Fernandes កាលប៉ះជាមួយ Brighton
គ្រាប់បាល់របស់ Bruno Fernandes កាលប៉ះជាមួយ Brighton
ការស៊ុតរបស់ Kevin de Bruyne ពេលប៉ះជាមួយ Norwich
ការស៊ុតរបស់ Kevin de Bruyne ពេលប៉ះជាមួយ Norwich
គ្រាប់បាល់របស់ Kevin de Bruyne ពេលប៉ះជាមួយ Newcastle 
គ្រាប់បាល់របស់ Kevin de Bruyne ពេលប៉ះជាមួយ Newcastle 

លើសពីនេះ​ Son ក៏ត្រូវបានលោកគ្រូបង្វឹក Jose Mourinho ធ្វើការប្រៀបធៀបរូបគេទៅនឹងកំពូលកីឡាករ Cristiano Ronaldo ដោយសារតែគុណភាពរកគ្រាប់បាល់ដ៏អស្ចារ្យរបស់គេ៕​

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T