អីយ៉ាស់ Post Malone កំពុងមានស្នេហាជាមួយ តារាចម្រៀងកូរ៉េស្រីម្នាក់នេះ?

//s6.kh1.co/aa/aa733dce0a5b3f273068f35005a2073879d21713.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តើជារឿងពិតឬយ៉ាងណា ដែលនៅពេលនេះលេចលឺព័ត៍មានថា តារាចម្រៀងរ៉េប ដែលមានសាក់ពេញខ្លួននិង មុខ​ Post Malone បានទាក់ទងជាមួយនឹងតារាស្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដើម្បីមកស្អំបេះដូងនៃរបួសចាស់ក្រោយពីត្រូវបានខូចចិត្តស្អឹតទ្រូងកាលពីប៉ុន្មានខែមកនេះ ។

បរទេស៖ ថ្មីៗនេះ លេចលឺព័ត៍មានថា តារាចម្រៀងរ៉េប ដែលមានសាក់ពេញខ្លួន និងមុខ​ Post Malone បានទាក់ទងជាមួយនឹងតារាស្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដើម្បីមកស្អំបេះដូងនៃរបួសចាស់ ក្រោយពីត្រូវបាន ខូចចិត្តស្អិតទ្រូងកាលពីប៉ុន្មានខែមកនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមគណនីបណ្តាញសង្គម Instagram របស់តារាចម្រៀងស្រីកូរ៉េម្នាក់នោះ បានបង្ហោះរូបភាពជាមួយ Post Malone ដោយមានទាំងការផាត់មុខនិង គូរចិញ្ចើមទៅតារាប្រុសរូបនេះដែរ អមជាមួយសារប៉ុន្មានឃ្លា ដែលយើងសង្កេតថាទំនាក់ទំនងពួកគេ ស្ថិតក្នុងស្ថានភាពមិនធម្មតាឬ ជាមិត្តភក្តិអ្វីឡើយ ដោយសារមានអត្ថន័យយ៉ាងដូច្នេះថា៖

ខ្ញុំបានផាត់មុខឲ្យ បុរសម្នាក់ដែលខ្យូតជាងគេ 
អ្វីទាំងអស់ដែល ខ្ញុំចង់បានគឺចង់ឲ្យ គាត់សប្បាយចិត្តនិង ខ្ញុំចូលចិត្តការមានស្នេហា

Melovemealot

តារាមួយគូនេះ ហាក់បីជាចង់បង្ហាញអំពីទំនាក់ពួកគេអញ្ចឹង ប៉ុន្តែមិនបានបញ្ជាក់ជាផ្លូវការថា ពួកគេកំពុងតែស្រលាញ់គ្នាឬ យ៉ាងណាឡើយ ដោយមានតែរង់ចាំមើលការបំភ្លឺពី សំណាក់តារាចម្រៀងមួយគូ នេះប៉ុណ្ណោះ។

គួររម្លឹកដែរថា កាលពី៥ខែមុន Post Malone ត្រូវបានសង្កេតថា មានអាកប្បកិរិយាប្លែកៗ នៅពេលសម្តែងប្លែកនៅឆាក ដូចជាមនុស្សបែកថ្នាំ ដែលនៅពេលនោះតារាចម្រៀងបានចេញមុខ អះអាងថាដោយសារខ្លួនត្រូវខូចចិត្តដោយសារស្នេហាប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Melovemealotនិង Post Malone
Melovemealotនិង Post Malone
Melovemealotនិង Post Malone
Melovemealotនិង Post Malone
 ដៃPost Maloneនិង Melovemealot
 ដៃPost Maloneនិង Melovemealot
Melovemealot
Melovemealot
សារដែលMelovemealot បង្ហោះក្នុង Instagram
សារដែលMelovemealot បង្ហោះក្នុង Instagram
សារដែលMelovemealot បង្ហោះក្នុង Instagram
សារដែលMelovemealot បង្ហោះក្នុង Instagram
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T