មន្ទីរបញ្ចកោណចាប់ផ្ដើមបង្កើតក្រុម ដើម្បីស៊ើបអង្កេតរឿងថាសហោះមនុស្សភពក្រៅហើយ

//s4.kh1.co/13/131fa2de84c3315b07fe7703da53bf8c47b28477.jpg
បច្ចេកវិទ្យា

 ១៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សមាជិកសភានិងមន្ត្រីបញ្ចកោណបានសម្ដែងការព្រួយបារម្ភជាយូរមកហើយ អំពីរូបរាងនៃយានមិនស្គាល់អត្តសញ្ញាណ ដែលបានហោះហើរនៅលើមូលដ្ឋានយោធាអាមេរិក។

អាមេរិក៖ បើយោងតាមមន្ត្រីការពារជាតិពីរនាក់បានឲ្យដឹងថា មន្ទីរបញ្ចកោណកំពុងតែបង្កើតក្រុមការងារថ្មីមួយ ដើម្បីធ្វើការស៊ើបអង្កេតទៅលើថាសហោះមនុស្សភពក្រៅ ដែលត្រូវបានសង្កេតឃើញដោយយន្តហោះយោធាអាមេរិក។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក David Norquist នឹងជួយក្រុមការងារដែលត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រឹងប្រែងមុនៗ ដើម្បីរកមើលអ្វីដែលមន្ទីរបញ្ចកោណបានហៅថា បាតុភូតនៅលើអាកាសមិនស្គាល់អត្តសញ្ញាណ ដែលថតបានដោយកងនាវាចរអាមេរិក នៅពេលប្រទះវត្ថុចម្លែកមួយនោះ។ ក្រសួងការពារជាតិមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

យានមិនស្គាល់អត្ដសញ្ញាថតជាប់ដោយកាំមេរ៉ាអាំងប្រាក្រហម របស់កងនាវាចរអាមេរិក
យានមិនស្គាល់អត្ដសញ្ញាថតជាប់ដោយកាំមេរ៉ាអាំងប្រាក្រហម របស់កងនាវាចរអាមេរិក

សមាជិកសភានិងមន្ត្រីបញ្ចកោណបានសម្ដែងការព្រួយបារម្ភជាយូរមកហើយ អំពីរូបរាងនៃយានមិនស្គាល់អត្តសញ្ញាណ ដែលបានហោះហើរនៅលើមូលដ្ឋានយោធាអាមេរិក ដែលបង្កហានិភ័យដល់យន្តហោះយោធា។ មិនមានការឯកភាពគ្នាលើដើមកំណើតរបស់វត្ថុចម្លែកទាំងនេះ ដោយអ្នកខ្លះជឿថាវាអាចជាដ្រូន ដែលមានសក្ដានុពលដោយសត្រូវនៅលើផែនដី ដែលកំពុងស្វែងរកផលប្រយោជន៍ ជាជាងវត្ថុមកពីភពក្រៅ។

វីដេអូដែលបានចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីមុន ហាក់ដូចជាបង្ហាញពីវត្ថុហោះហើរដែលគេមិនស្គាល់អត្តសញ្ញាណ កំពុងធ្វើចលនាយ៉ាងលឿន ខណៈថតជាប់ដោយកាំមេរ៉ាអាំងប្រាក្រហម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T