មិនគួរឲ្យជឿ! Leipzig អាចសងសឹកជំនួស Liverpool ទម្លាក់ជើងខ្លាំង At.Madrid ក្នុងវគ្គ៨ក្រុមពាន UCL (មានវីដេអូ)

//s4.kh1.co/0b/0b1d575c602ad674ce42e04dffcf060c98b70c65.jpg
កីទ្បា

 ១៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Leipzig ផ្ដួល At.Madrid ២-១ ក្នុងវគ្គ៨ក្រុមពានរង្វាន់ Champions League

បរទេស៖ ក្រុមដែលចាប់កំណើតឡើងក្នុងឆ្នាំ២០០៩ RB Leipzig បានបង្កើតកំណត់ត្រាមិនដែលធ្លាប់មានរបស់ពួកគេ កាលពីយប់មិញ​នេះ ដោយបានឈ្នះក្រុមជើងខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធ២ទល់នឹង១ ទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតវគ្គ៨ក្រុមកាលពីម្សិលមិញ គិតត្រឹ​មតង់ទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ លុះឈានចូលដល់តង់ទី២ នៅនាទីទី៥០ ក្រុមអាល្លឺម៉ង់ Leipzig ក៏ស៊ុតបើកឆាកនាំមុខមុន១គ្រាប់ បំប៉ោងសំណាញ់ទីដោយខ្សែបម្រើប្រយុទ្ធចំណូលថ្មី Daniel Olmo

កីឡាករ Daniel Olmo
កីឡាករ Daniel Olmo

រំលេងបានប្រមាណ២០នាទីក្រោយមក ម្ចាស់អាវលេខ៧ Joao Felix ក៏ស៊ុតបាល់ពិន័យ១១ម៉ែត្រ ឲ្យ At.Madrid តាមស្មើ១ទល់នឹង១ ក្រោយជម្រើសជាតិព័រទុយហ្កាល់រូបនេះត្រូវបានរនាំងការពារក្រុម Leipzig កីឡាករ Lukas Klostermann  ទាក់ជើងដួលក្នុងប្រអប់គ្រោះថ្នាក់។

កីឡាករ Joao Felix
កីឡាករ Joao Felix
កីឡាករ Joao Felix
កីឡាករ Joao Felix

យ៉ាងណាមិញ កៀកនឹងបញ្ចប់តង់ទីពីរទៅហើយ នៅចុងម៉ោងពោលគឺនាទីទី៨៨ ខ្សែបម្រើ Tyler Adams ដែលប្ដូរចូលនៅនាទីទី៧២ បានស៊ុត១ជើង ពីលើដំបូលទូក បុកនឹងជើងខ្សែការពារក្រុម At.Madrid លងចូលទី ជួយឲ្យ Leipzig ទទួលជ័យជម្នះក្នុងការប្រកួតនេះតែម្ដង ។

  ខ្សែបម្រើ Tyler Adams (ខាងស្ដាំ
  ខ្សែបម្រើ Tyler Adams (ខាងស្ដាំ

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលខាងលើ បានជួយក្រុមគោក្រហម Leipzig ឡើងទៅវគ្គ៤ក្រុមចុងក្រោយពានរង្វាន់​ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ ជាមួយគ្នានេះ នៅជុំបន្ទាប់ពួកគេនឹងត្រូវប៉ះក្រុមយក្សបារាំង Paris Saint-Germain ខណៈការប្រកួតនឹងប្រព្រឹត្តិទៅ នាថ្ងៃ ទី១៨ ឈានចូល១៩ ខែសីហា ខាងមុខ វេលាម៉ោង២រំលងអធ្រាត្រ ៕

ក្រុម Leipzig
ក្រុម Leipzig

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T