Pep គ្រោងជះ៤០លានទៀតហើយដើម្បីទិញយកតារាឆ្នើមរបស់ Spurs រូបនេះ

//s4.kh1.co/44/44337655efaab871e92b7203230ae45ba99c9aa1.jpg
កីទ្បា

 ១៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Pep គ្រោងជះ៤០លានទៀតហើយដើម្បីទិញយកតារាឆ្នើម Harry Winks ពី Spurs

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិអង់គ្លេស Harry Winks កំពុងតែជួបភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតជាមួយក្លិប Tottenham Hotspurs ក្រោមការដឹកនាំដោយលោក Jose Mourinho ។ ហើយបើតាមរបាយការណ៍បានឲ្យដឹងថាក្លិប Manchester City កំពុងតែត្រៀមលុយធំដើម្បីយករូបគេចេញពីទឹកដី White Hart Lane នៅរដូវក្ដៅនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Winks
កីឡាករ Harry Winks

កីឡាករវ័យ២៤ឆ្នាំ ទើបតែចុះកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំជាមួយ Spurs កាលពីរដូវក្ដៅឆ្នាំមុនប៉ុន្តែដោយសារតែវិបត្តិហិរញ្ញវត្ថុ ក្លិបមួយនេះអាចនឹងបង្ខំចិត្តដាក់លក់រូបគេនៅទីផ្សារដោះរដូវក្ដៅនេះហើយ។ ក្នុងនោះក្លិបលោក Pep កំពុងតែត្រៀមសំណើក្នុងចំនួនទឹកប្រាក់៤០លានផោន (ឬប្រមាណ៥២លានដុល្លារ) ដើម្បីយកកីឡាកររូបនេះមកជំនួសតំណែង David Silva នៅរដូវកាលក្រោយ។ 

កីឡាករ Harry Winks
កីឡាករ Harry Winks

គួរឲ្យដឹងដែរថាបើទោះបីជា Winks លេងឲ្យជម្រើសជាតិអង់គ្លេសក៏ពិតមែនប៉ុន្តែស្ទាយន៍ នៃការលេងរបស់គេដូចទៅនឹងខ្សែបម្រើអេស៉្បាញអ៊ីចឹង។ កីឡាកររូបនេះគ្រប់គ្រងបាល់បានល្អណាស់ ហើយជាមួយគ្នានេះរូបគេត្រូវបានគេមើលឃើញថាអាចនឹងមានទម្រង់លេងល្អជាងនេះក្រោមការដឹកនាំរបស់លោក Pep Guardiola  ផងដែរ៕

កីឡាករ Harry Winks
កីឡាករ Harry Winks

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T