មិនទាន់ធូរស្រាលទេ! អ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រេស៊ីល បន្តកើនឡើងរហូតដល់ជាង១សែននាក់

//s4.kh1.co/9c/9c12a8c39bc9474f0d464ce0c0779c1cb9f9b85f.jpeg
សង្គម

 ១៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦០,០៩១នាក់ និងអ្នកស្លាប់ចំនួន ១,២៦១នាក់ ត្រឹមរយៈពេល ២៤ម៉ោង​

ប្រាស៊ីលីយ៉ា៖ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍​នៅថ្ងៃព្រហស្បតិ៍​ថា ប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦០,០៩១នាក់ និងអ្នកស្លាប់ចំនួន ១,២៦១នាក់  ដោយគិតត្រឹមរយៈពេល ២៤ម៉ោង​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទប់អ្នកព្យាបាលអ្នកជំងឺកូវីដ១៩
បន្ទប់អ្នកព្យាបាលអ្នកជំងឺកូវីដ១៩

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថា ចាប់តាំងពីមានករណីឆ្លងជំងឺកូវីដ១៩​ដំបូង រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីលមានអ្នកស្លាប់​ចំនួន ១០៥,៤៦៣នាក់ និងអ្នកជាសះស្បើយ ២,៣៥៦,៦៤០នាក់ នៅក្នុងចំណោមអ្នកឆ្លងសរុបទាំង ៣,២២៤,៨៧៦នាក់។

បុគ្គលិកសុខាភិបាលម្នាក់ បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមសហគមន៍
បុគ្គលិកសុខាភិបាលម្នាក់ បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមសហគមន៍

គួរជម្រាបដែរថា បច្ចុប្បន្នករណីឆ្លងជំងឺកាចសាហាវកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីលហាក់នៅមិនទាន់ធូរស្រាលនៅឡើយទេ។ ហើយ​ស្របពេល​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ប្រេស៊ីលបានសម្រេចប្រកាសបន្ធូរបន្ថយវិធានការបិទទ្វារប្រទេស ដោយអនុញ្ញាតឱ្យបើកដំណើរការហាង និងភោជនីយដ្ឋាន​ឡើងវិញ ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិ ដែលរ​ងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺរាតត្បាតនេះ៕

ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសប្រេស៊ីល
ទីបញ្ជុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T