ពិតឬមិនពិត? តំណាងរបស់ Ronaldo បានចេញមកឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម​ដែលថារូបគេអាចផ្លាស់ទៅ Barcelona

//s4.kh1.co/f2/f270f58c1ced8e5040915f9f4a15e3f14ba2581f.jpg
កីទ្បា

 ១៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តំណាងរបស់ Ronaldo បានចេញមកបដិសេធទៅនឹងពាក្យចចាមអារ៉ាម​ដែលថារូបគេអាចផ្លាស់ទៅ Barcelona

បរទេស៖ វាពិតជាពិបាកនឹងស្រមៃណាស់ថា Cristiano Ronaldo អាចនឹងមកចាប់ដៃគូជាមួយ Lionel Messi លេងឲ្យ Barcelona នៅរដូវកាលក្រោយនោះ។ ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាម​មួយបានលើកឡើងថាតំណាងរបស់ Ronaldo បានដាក់សំណើទៅ Barca ដើម្បីយករូបគេចេញពី Juventus ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo និង Lionel Messi
កីឡាករ Cristiano Ronaldo និង Lionel Messi

យ៉ាងណាមិញតំណាងរបស់ម្ចាស់អាវលេខ៧រូបនេះបានចេញមកបដិសេធហើយ ទៅនឹងពាក្យចចាមអារ៉ាម​ខាងលើ ដោយបាននិយាយថាវាគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ ជាមួយគ្នានេះ Ronaldo នៅសល់កុងត្រាជាមួយ Juventus រហូតដល់ទៅឆ្នាំ២០២២ឯណោះ ហើយរូបគេកំពុងតែមានក្ដីស្រមៃចង់យកពាន UEFA Champions League ឲ្យ Juventus មួយគ្រឿងទៀតដើម្បីជាប់ឈ្មោះជាកីឡាករដែលអាចឈ្នះពានមួយនេះជាមួយ៣ក្លិបផ្សេងៗគ្នាដូចទៅនឹងកីឡាករឆ្នើម Clarence Seedorf  ដែរ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

លើសពីនេះតំណាងរបស់ Ronaldo ក៏បានបន្ថែមទៀតថាកីឡាករវ័យ៣៥ឆ្នាំ កំពុងតែសប្បាយចិត្តនឹងនៅលេងឲ្យ Juventus បន្ត ពោលគឺគ្មានបំណងផ្លាស់ទៅក្លិបផ្សេងនៅឡើយទេ។ គួរបញ្ជាក់ដែរថាបើទោះបីជាមិនអាចជួយឲ្យ Juventus ឡើងទៅវគ្គបន្តពានរង្វាន់ UCL បានក៏ពិតមែន ប៉ុន្តែ Ronaldo នៅតែមានទម្រង់លេងដ៏អស្ចារ្យដដែល ដោយអាចរកបាន៣៧គ្រាប់ឯណោះក្នុងការបង្ហាញខ្លួន៤៦ប្រកួតឲ្យ Juventus រដូវកាលនេះ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពas

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T