ស្នេហា៖ ពិត​ជា​ការ​ពិបាក​ណាស់​ នៅពេល​ដែល​ បេះដូង​យើង​កំពុងតែ នៅ​​ដក​ចិត្ត​ស្រលាញ់ ​សង្សារចាស់​​នៅ​ឡើយ ​ហើយ​នៅសុខៗ គេក៏ស្រាប់​តែ ​មក​ប្រាប់​ថា​ គេ​ដឹង​កំហុសហើយ ​ចង់​ធ្វើ​ការ​ប៉ះពៅ វិលត្រឡប់មក ​ផ្សះ​ផ្សារគ្នាជា​ថ្មីវិញ។

តើ​ប្រសិន​បើ​ជា​អ្នក ​តើ​អ្នក​នឹង​ផ្តល់​ឳកា​ស ​សម្រាប់​សង្សារ​ចាស់ ដែល​ទេ? ​ប្រសិនបើ​គេ​ចង់ ​វិល​ត្រឡប់​មក​រក​អ្នកវិញ​? មាន​មនុស្ស​ភាគច្រើន ​ត្រូវ​ទទួល​រង​នៅ​បទពិសោធន៍ នៃការ​ឈឺចាប់ ​ជាលើកទី២​ ជា​ពិសេស​នោះគឺ ​មនុស្ស​ស្រី​ត្រូវ ​ទទួល​ការ​ខកចិត្ត​ និង​ទឹក​ភ្នែក​សារជា​ថ្មី​ម្តង​ទៀត ដោយ​សារ​តែ ការផ្តល់ឳកាស និងការដែល​ ​​នៅ​ស្រលាញ់​អ្នក​ចាស់​ខ្លាំង​។

ក៏ប៉ុន្តែ ​បើ​តាមមូលហេតុ ​មួយចំនួន​បាន​បញ្ជាក់​ថា ថា​មនុស្ស​ស្រី​ឬប្រុស ​មិន​គួរវិល​ត្រឡប់ ​ទៅ​រក​អ្នក​ចាស់​វិញ​នោះទេ ព្រោះ​ពួកគេ​អាច​នឹង ​ជួបនៅការ​ឈឺចាប់​ ជា​លើកទ២​​៕

មូល​ហេតុ​ទាំងនោះ​មាន​ដូចជា​៖  

១. គេ​នឹង​ក្បត់​អ្នក​ម្តង​ទៀត

រូបតំណាង​

ប្រសិន​បើ​គេ​ ចង់​វិល​ត្រឡប់​ដោយ ​ស្មោះ​ត្រង់មិន​ជា​អ្វីនោះទេ។ តែ​អ្នក​ណា​ទៅ​ ទាយ​ដឹង​ថា​ គេវិល​ត្រឡប់​មកលើកនេះ ​មិនមែន​ព្រោះ​តែ ​គោល​បំណង​កេង​ប្រវ័ញ្ច​ អ្វី​មួយពីអ្នក​នោះ។ គេ​នឹង​ព្យាយាម​យក​ចិត្ត ធ្វើ​នៅ​សកម្មភាព ​ឲ្យ​អ្នកជឿជាក់​ ទៅលើគេ ​នៅពេលដែល ​អ្នក​យល់​ព្រមទទួល​ហើយ ​គេ​អាច​នឹង​បញ្ចេញ ​នៅ​ចរិតដូច​កាលពីមុន​ដដែល ព្រោះ​ចរឹក​មនុស្ស ​មិន​ងាយ​កែ​បាន​នោះទេ។​ ហើយ​ចុង​ក្រោយ ​គេ​ក៏​ចាកចេញ​ធ្វើ​ឲ្យ ​អ្នកឈឺចាប់​ ដូចកាលពីមុនដដែល​ ដូចពាក្យ​ចាស់​ ពោល​ថា«ឆ្កែកន្ទុយ​ខ្វៀន ទោះយ៉ាងណាក៏ ​នៅ​តែ​ខ្វៀនដដែល»។

២. អារម្មណ៍​ភ័យ​ខ្លាច​បាត់​បង់​គេ​ម្តង​ទៀ​ត

រូបតំណាង​

ជា​ការពិត​ នៅពេល​ដែល​យើង​ សម្រេច​ចិត្ត​ថា​ ផ្សះ​ផ្សាជាមួយ​នឹង​ សង្សា​រចាស់​ វា​នឹង​ផ្តល់​នៅ ​អារម្មណ៍​ជឿជាក់ និង​សង្ឃឹម​ថា​គេ​នឹង ​មិន​អាច​ចាកចេញ​ពីយើ​ង ដូច​កាលពី​មុន​ទៀតនោះទេ។ ដូច្នេះហើយ ​អ្នក​ក៏​ដាក់​ចិត្ត​ស្រលាញ់ និង​ជឿជាក់​​លើ​រូប​គេ ម្តង​ទៀត តែ​នៅក្នុង​ចិត្ត ​អ្នក​នៅ​តែ​មិន​ស្ងប់ ​នៅ​តែខ្លាច ថា​ថ្ងៃ​ណា​មួយ ​គេអាច​នឹង​ចាក​ចេញ​ ឬក្បត់​អ្នក​សាជាថ្មីម្តងទៀត​។

៣. ត្រឡប់​ព្រោះ​តែ​ទំនាក់​ទំនង​រាងកាយ​

រូបតំណាង​

មនុស្ស​ប្រុស​មួយ​ចំនួន​ ធ្វើ​ការ​វិលត្រឡប់ ​មក​រក​សង្សារចាស់​វិញ ​ក៏​ព្រោះ​តែ​ទំនាក់​ទំនង​រាងកាយ។ ក៏ប៉ុន្តែ​បន្ទាប់​ពី​គេ ​បាន​នៅ​អ្វី​ដែល​គេ ​ចង់​បានហើយ គេ​នឹង​ចាកចេញ​ពី​អ្នក ដូចកាលពី​មុន​ដដែល​។ ដូច្នេះ​អ្នក​មិន​គួរ ​ចំណាយពេលវេលា ​ឬខ្លួន​ប្រាណ​ជាមួយ ​មនុស្ស​ដែល​មិន​ផ្តល់​តម្លៃ ​ឲ្យ​អ្នក​បែបនេះ​នោះទេ​។

៤. អតីតកាលឈឺចាប់​នៅតែលងបន្លាច​

រូបតំណាង​

មានយុវវ័យ​ជាច្រើន ​នៅ​ពេល​ដែល​មាន ការ​បែក​បាក់​ស្នេហា​ទាំងចិត្ត ​នៅ​ស្រលាញ់​ខ្លាំង ​គេ​នៅ​តែ​មាន​ការ​ចង់​ចាំ ​នៅ​អតី​តកាលឈឺចាប់​ ទាំងនោះ​ជាប់​ នៅក្នុ​ងចិត្តជានិច្ច​។ ទោះបី​ជា ​អ្នក​នៅតែម្នាក់​ឯង​ ឬក៏​ធ្វើ​ការ​ណាត់​ជួប ​នឹងអ្នក​ថ្មី​ក៏​ដោយ។ ជា​ពិសេស​គឺនៅពេល​ដែល ​អ្នក​ធ្វើ​ការ​វិល​ត្រឡប់​ ទៅ​រក​អ្នកចាស់​ វិល​ទៅ​រក​អ្នក​ ដែ​ល​ធ្លាប់​ធ្វើ​ឲ្យ ​អ្នកឈឺចាប់ និង ​ធ្លាប់​ចាក​ចេញពី​អ្នកនោះ អារម្មណ៍ឈឺចាប់​ពី​មុន ​ក៏​មាន​ឡើង​វិញ​ នៅពេល​ដែល​អ្នកយល់ថា​ គេ​មានបញ្ហាអ្វីមួយ​​ ហើយការឈឺចាប់​លើកនេះ ​នឹងកាន់​តែ ឈឺចាប់​លើសដើម​។ ដូច្នេះ​ជម្រើស​ ដែល​មិន​ទទួល​យក ​អ្នក​ចាស់​អាច​ជាជម្រើស​ល្អ ទោះបីជាអាច​នឹង​​​ឯកា​បន្តិច ​តែ​អ្នក​ក៏នឹង​មិនមាន ​ការ​ឈឺចាប់​ដដែល​ៗ​នោះទេ​។

  ប្រភព៖ sanook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ