បើ PSG ទិញបានកីឡាករទាំងនេះមែន នោះរដូវកាលក្រោយ Lique 1 ដឹងតែកក្រើកជាក់ជាមិនខាន

//s4.kh1.co/c3/c3de4336c419a4f09567bcae84d2475b53d225d7.jpg
កីទ្បា

 ១៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Paris Saint-Germain មួយរយៈពេលចុងក្រោយនេះមានពាក្យចចាមអារ៉ាមថាចង់ចរចានាំយកកីឡាករថ្មីៗជាច្រើនចូល​ក្លិប ក្នុងនោះក៏មាន Crisitano Ronaldo ផងដែរ។

Paris Saint-Germain មួយរយៈពេលចុងក្រោយនេះមានពាក្យចចាមអារ៉ាមថា ចង់ចរចានាំយកកីឡាករថ្មីៗជាច្រើនចូល​ក្លិប ក្នុងនោះក៏មាន Crisitano Ronaldo ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

PSG ខកខាន​ចាយ​លុយ​ធំ ក្នុង​ការ​នាំ​យក​កីឡាករ​ចូល​ក្លិបតាំងពីឆ្នាំ ២០១៧ ដោយ​តម្លៃ​ខ្ពស់​បំផុត​ដែល​ក្លិបសេដ្ឋីបារាំងចាយពេលចុងក្រោយអស់​ត្រឹម ៥០ លាន​អឺរ៉ូ​លើ​ការ​នាំ​យក Mauro Icardi ពី​ក្លិប Inter Milan។

កីឡាករ Icardi
កីឡាករ Icardi

តាម​របាយការណ៍​ពី AS បាន​លើកមកបង្ហាញនូវជម្រើស ១១ រូបល្អបំផុតសម្រាប់ក្លិបនា​រដូវ​កាល ២០២០/២១ ប្រសិន​ពួក​គេ​ពិត​ជា​អាច​សម្រេច​នូវការ​នាំ​យក​កីឡាករ​ទាំង​អស់ដូច​ពាក្យចចាមអារ៉ាមផ្ទុះឡើងពិតមែន៖

១. អ្នកចាំទី: Keylor Navas
២. ខ្សែការពារស្លាបស្តាំរបស់ Lyon: Leo Dubois

៣. ខ្សែការពារកណ្តាល: Marquinhos
៤. ខ្សែការពារកណ្តាលរបស់ Inter: Milan Skriniar
៥. ខ្សែការពារស្លាបឆ្វេងរបស់ R.Madrid: Sergio Reguilon

៦. ខ្សែបម្រើរបស់ Bayern Munich: Thiago Alcantara
៧. ខ្សែបម្រើ: Marco Verratti
៨. ខ្សែបម្រើរបស់ R.Madrid: James Rodriguez
៩. ខ្សែប្រយុទ្ធស្លាបស្តាំ: Kylian Mbappe
១០. ខ្សែប្រយុទ្ធកណ្តាលរបស់ Juventus: Cristiano Ronaldo

១១. ខ្សែប្រយុទ្ធស្លាបឆ្វេង: Neymar Jr ៕

ប្រភពGivemesport

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T