រាជធានីភ្នំពេញ ៖ យុវជនម្នាក់ និងយុវតីម្នាក់ទៀតជិះម៉ូតូធុន ធំមួយគ្រឿងឌុបគ្នាយ៉ាងសង្ហារ ហើយឆ្លៀតងាកមកសាសងគ្នាយ៉ាងផ្អែមល្ហែម ក្នុងពេលកំពុងបើកបររហូតស្លុងអារម្មណ៍ ភ្លេចមើលទៅមុខបានជ្រុលទៅបុករថយន្ត ដឹកកុងតឺន័រកំពុងបើកបរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសទាំងពីរនាក់តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៨ មេសា ២០១៣ នៅលើកំណាត់ផ្លូវចោមចៅត្រង់ ចំណុចមុខរោងចក្រកាត់ដេរហុងវ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ គូស្នេហ៍ខាងលើនោះ មិនបានប្រាប់ឱ្យដឹងពីអត្តសញ្ញាណ របស់ខ្លួននោះទេ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ ចំណែកឯរថយន្តដឹកកុងតឺន័រពណ៌ ខៀវពាក់ស្លាកលេខភ្នំពេញ អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ  ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]