ឃើញ Tom Cruise មានរូបរាងសង្ហាសាច់ដុំកង់ៗ តាមពិត មានទម្លាប់ប្រចាំថ្ងៃបែបនេះសោះ

//s6.kh1.co/89/89083302665dbef98878462c62f57a8b852d7b16.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់ Tom Cruise ពិតជាមិនមានភាពងាយស្រួលប៉ុន្មានឡើយ ដើម្បីទទួលបានរូបរាងសង្ហានិង ក្មេងជាងវ័យដូចរូបលោកអញ្ចឹងនោះ ដោយសារតែមានភាពតានតឹងនិង មិនមានសេរីភាពគ្រប់គ្រាន់ ធ្វើអ្វីតាមតែចិត្តបានឡើយ។

បរទេស៖ ទទួលស្គាល់ពីភាពល្បីល្បាយនិង កេរ្តិ៍ឈ្មោះរបស់តារាសម្តែង Tom Cruise ដែលជាតារាជើងចាស់មួយរូបដែលមានសមត្ថភាពនិង ទេពកោសល្យខ្ពស់ខ្លាំងក្នុងសម្តែងភាពយន្ត វៃដំច្រំធាក់ បាញ់ប្រហារ ដោយកាយវិការលោកស្វាហាប់រហ័សរហួនមិនចាញ់ក្មេងៗប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់់ តារាសម្តែងនេះ មានអាយុ៥៨ឆ្នាំទៅហើយ ប៉ុន្តែសម្រស់នៅក្មេងខ្ចីដូចក្មេងអាយុ៣០ ជាងអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះ កំលាំងពលាំងនៅតែខ្លាំងដូចសេះនៅឡើយទេ ដោយសារតែការរស់របស់លោក គឺមានភាពតាំងតែងបន្តិច គឺមានកាលវិភាគច្បាស់លាស់ ដែលត្រូវអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីសុខភាពនិង សម្រស់ផងដែរ។

ដោយឡែក សកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់ Tom Cruise ពិតជាមិនមានភាពងាយស្រួលប៉ុន្មានឡើយ ដើម្បីទទួលបានរូបរាងសង្ហា និងក្មេងជាងវ័យដូចរូបលោកអញ្ចឹងឯង ប៉ុន្តែត្រូវទាមទារការអត់ធ្មត់និង តស៊ូប្រឹងប្រែងខ្ពស់ខ្លះដែរ៖

១.Tom Cruise មានគ្រូបង្វឹកតាមឃ្លាំមើលនិង ជាអ្នកបែងចែកកាលវិភាគសម្រាប់គាត់

គ្រូបង្វឹកហាត់ប្រាណ ដែលមានជំនាញច្បាស់លាស់ អាចបង្ហាត់បង្ហាញការហាត់ប្រាណបែបត្រឹមត្រូវនិង គ្រប់គ្រាន់ដល់អ្នកដែលចង់បានរាងស្អាតផងដែរ ដូច្នេះទើបតារាប្រុសរូបនេះជ្រើសរើសយក គ្រូបង្វឹកដែលមានបទពិសោធន៍ ម្នាក់មកជួយផងដែរ។

រូបតំណាង
រូបតំណាង

២.កាលវិភាគហាត់ប្រាណ សម្រាក២ថ្ងៃក្នុងមួយអាទិត្យ

ក្រៅពីមានគ្រូជួយនៅមើលនិងបែងចែក កាលវិភាគឲ្យរួចរាល់ហើយ Tom Cruise ប្រឹងប្រែងហាត់ប្រាណខ្លាំងណាស់ ទោះបីជារវល់ខ្លាំងយ៉ាងណា រូបគេតែងតែឆ្លៀតពេលហាត់ប្រាណជានិច្ច។

រូបតំណាង
រូបតំណាង

៣.កំណត់របបអាហារតាមតារាបាល់ទាត់ David Backham 

ចំពោះអាហារដែល Tom Cruise ជើងរើសគឺ បន្លែ ទ្រូងមាន់ ត្រីនិង ស៊ុតជាដើម ដែលមានសារធាតុកាឡូរីទាបនិង ជាពិសេសមិនអាចបរិភោគលើសជាតិកាឡូរីលើសពី ១២០០ក្នុងមួយថ្ងៃបានឡើយ។

រូបតំណាង
រូបតំណាង

៤. អាហារបែងចែកជាបីពេល ដាច់ៗមិនអាចបរិភោគតាមចិត្តចង់នោះទេ

អាហារពេលព្រឹកមានៈ គ្រាប់ធញ្ញជាតិអង្ករ(Cereal) ស៊ុតឬ អាហារផ្សេងដែលសម្បូរវីតាមីនច្រើន

អាហារពេលថ្ងៃមានៈ សាច់មាន់ បាយនិង បន្លែ

អាហារពេលយប់ៈ ត្រីសាម៉ុននិង សាលាដ

រូបតំណាង
រូបតំណាង

៥. ថ្នាំសារធាតុចិញ្ចឹម បំប៉នរាងកាយបន្ថែម

ក្រៅពីទៀត Tom Cruise ក៏បានប្រើប្រាស់ថ្នាំជំនួយបន្ថែមផងដែរដើម្បីឲ្យរាងកាយរបស់គាត់ ទទួលបានសារជាតិបំប៉នក្នុងកំរិតគ្រប់គ្រាន់ដូចជា៖ 

Omega 35
Magnesium 
Vitamin D
Folic Acid 
Vitamin B12

រូបតំណាង
រូបតំណាង

ដោយសារតែ Tom Cruise ជាតារាសម្តែងតួឯងផងនោះដូច្នេះរូបគាត់ ត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះ ទម្លាប់រស់នៅប្រចាំថ្ងៃ ប្រសិនជាលោក បាក់សម្រស់ឬ រាងកាយចុះទ្រុធទ្រោម ច្បាស់ណាស់ តំណែងតួឯងប្រាកដជារបូតចេញពីដៃជាក់ជាមិនខានឡើយ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T