មនុស្សចំនួន២១៩នាក់បានស្លាប់​ ​ដោយសារទឹកជំនន់​នៅប្រទេសចិនក្នុង​ឆ្នាំនេះ

//s4.kh1.co/96/96599f9af9b79cf03de89412b0debb08f5553093.jpg
សង្គម

 ១៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សសរុបចំនួន ២១៩នាក់បានស្លាប់ឬកំពុងបាត់ខ្លួន ​ចំណែកជាង ៦៣,៤ លាននាក់ផ្សេងទៀត ត្រូវទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់​ក្នុងប្រទេសចិននៅឆ្នាំនេះ

ប៉េកាំង៖ អនុរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងគ្រោះអាសន្ន (MEM) បានប្រាប់សន្និសីទសារព័ត៌មានមួយ​នៅពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សសរុបចំនួន ២១៩នាក់បានស្លាប់ឬកំពុងបាត់ខ្លួន ចំណែកជាង ៦៣,៤ លាននាក់ផ្សេងទៀត ត្រូវទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់​ក្នុងប្រទេសចិននៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សសរុបចំនួន ២១៩នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន
មនុស្សសរុបចំនួន ២១៩នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន

ចំនួនអ្នកស្លាប់និងរបួស គឺតិចជាង ៥៤.៨ភាគរយ បើប្រៀបធៀបទៅនឹងចំនួនមធ្យមកាលពី ៥ឆ្នាំមុន។ ហើយទឹកជំនន់នៅឆ្នាំនេះ ក៏បានបង្កការខាតបង់ដល់សេដ្ឋកិច្ច​ជាតិ ដែលគិតជាទឹកប្រាក់សរុប ១៧៨.៩៦ពាន់លានយ័ន (ឬប្រមាណ ២៥.៧៨ពាន់លានដុល្លារអាមេរិក) ​ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវរងការខូចខាត ដោយបូករួមទាំងផ្ទះសម្បែង​ចំនួន ៥៤,០០០ខ្នងត្រូវបានបាក់រលំ។

ផ្ទះសម្បែង​ចំនួន ៥៤,០០០ខ្នងបានបាក់រលំ
ផ្ទះសម្បែង​ចំនួន ៥៤,០០០ខ្នងបានបាក់រលំ

គួរឱ្យដឹងដែរថា រដូវទឹកជំនន់ដ៏ធំ​នៅប្រទេសចិនក្នុងឆ្នាំនេះ គឺបានមកដល់នៅថ្ងៃទី ១ ខែមិថុនា ដោយសារភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើបណ្តាខេត្តជាច្រើន ដែលបណ្តាលឱ្យកម្ពស់​បឹង​ និងទន្លេចំនួន ៦៣៤ នៅទូទាំងប្រទេសចិន បានកើនឡើងខ្លាំងដល់កម្រិតប្រកាសអាសន្ន៕

ទាហានចិនបានដាក់របាំងខ្សាច់ការពារ នៅតាមបណ្តោយមាត់បឹង Poyang
ទាហានចិនបានដាក់របាំងខ្សាច់ការពារ នៅតាមបណ្តោយមាត់បឹង Poyang
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T