លោក គង់ សោភ័ណ្ឌ អំពាវនាវអ្នកវិនិយោគិន មកបណ្ដាក់ទុននៅខេត្តកណ្ដាល ដែលមានភូមិសាស្រ្តសក្ដានុពល

//s4.kh1.co/16/1693f8f848f0ccd07121bbddc26e18e4441dba9f.jpg
Khmerhome

 ១៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=434,q=100/7a/7a09c1981e6ff93ac5b115ea349ab8b41921730e.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ លោក គង់ សោភណ្ឌ័ អភិបាល​ខេត្តកណ្តាល បានអំពាវនាវអ្នកវិនិយោគិន មកបណ្ដាក់ទុនរកស៊ី នៅខេត្តកណ្ដាលឱ្យបានច្រើន ដែលជាខេត្តមួយជាប់រាជធានីភ្នំពេញ កំពុងតែមានការអភិវឌ្ឍន៍ មានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ជាពិសេសខេត្ត មានសក្កានពល​ធនធានធម្មជាតិ​ជាច្រើន ដែលបម្រើឱ្យ​ វិសយ័​កសិកម្ម​ ​ វិស័យទេសចរណ៍​ និងរមណីយដ្ឋាន​ វប្បធម៏​ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឱ្យអ្នកវិនិយោគទុនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។

ការអំពាវនាវ របស់ លោក អភិបាលខេត្តកណ្ដាល ក្នុងជំនួបពិភាក្សាជាមួយ លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន បង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ​ វិនិយោគវិសយ័ទេសចរណ៍របស់លោក​ដែល មានទីតាំង ក្នុងភូមិសាស្ត្រ​ ស្រុកស្អាង​ ខេត្តកណ្តាល។

https://s4.kh1.co/__image/w=650,h=434,q=100/dc/dcda2600801e087465a93b073e82cffd145ec3e5.jpg

ក្នុងកិច្ចជួបពិភាក្សានេះ លោក គង់ សោភ័ណ្ឌ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង​ ចំពោះការវិនិយោគ លើវិស័យទេសចរណ៍​ រមណីយដ្ឋានធម្មជាតិ​បែបនេះ។ លោក អភិបាលថ្លែងថា គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះប៉ុណ្ណោះទេ​ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ​ អន្តរជាតិចូលមកលំហែកម្សាន្ត​ ជាច្រើនទៀតផង។

https://s6.kh1.co/__image/w=650,h=435,q=100/bb/bb4d86d793716945409b2a060942ef63bd255bf9.jpg

​ក្នុងឱកាសនោះ លោក អភិបាល​ខេត្ត បានស្នើឱ្យម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់​ គិតគូរជាចម្បងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបម្រើ និងបញ្ហាតម្លៃ ហូបចុកឱ្យមានលក្ខណៈ​ ថោកសមរម្យនិងអាចទទួលយកបាន៕

https://s4.kh1.co/__image/w=650,h=434,q=100/9d/9de0f8f303be02cad154633aec612c58dfe6c2ee.jpg
https://s4.kh1.co/__image/w=650,h=434,q=100/06/065861294faac0165adcdc42de0e266caa0630eb.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T