យោងតាមគេហទំព័រ yourjewishnews បានអោយដឹងថា មានបុរសម្នាក់ ត្រូវប៉ូលីសចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសនោះ វាយ ប៉ូលីសឆ្កែ មួយក្បាល។

ប៉ូលីស នៅ New Jersey  បាននិយាយថា បុរសដែលវាយប៉ូលីសឆ្កែនោះ មានឈ្មោះ Angel Mendez អាយុ ២២ឆ្នាំ បច្ចុប្បន្ន កំពុងជាប់សង្ស័យ ពីបទចោរលួច ចំនួន ៤ ករណីផ្សេងគ្នា។ ប៉ូលីសនិយាយបន្តថា ជនសង្ស័យ បានរត់គេចពីប៉ូលីស កាលពីថ្ងៃសុក្រ ហើយ ត្រូវបានរកឃើញវិញ បន្ទាប់ពីព្យាយាមលាក់ខ្លួន នៅក្នុងផ្ទះមួយកន្លែង។ នៅពេលនោះ ជនសង្ស័យបានប្រតាយប្រតប់ជាមួយប៉ូលីសឆ្កែ ហើយ វាយប៉ូលីសឆ្កែយ៉ាងខ្លាំង បន្ទាប់ពីប៉ូលីសឆ្កែក្លាហ៊ាន មួយក្បាលនោះ ខាំភ្លៅ របស់គាត់។

ប៉ូលីស បញ្ជាក់ថា បុរសជាប់សង្ស័យរូបនេះ មិនត្រឹមតែប្រឈមមុខជាប់គុក លើ ករណីចោរលួចចំនួន ៤ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមមុខជាប់គុក ព្រោះ វាយដំប៉ូលីសឆ្កែទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]