ក្រសួងដឹកជញ្ជូនប្រជុំពិនិត្យសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្រ្តី

//s4.kh1.co/36/3627487f96a62f345c1056688cc19c8e572c46ff.jpg
Khmerhome

 ១៣-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=434,q=100/3f/3f85f098a85b2586413e1e8ce6556e0a78512247.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញលោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានដឹកនាំប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីការរៀបចំ «កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣» ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

លោក ស៊ឹង សុគង់ បានបញ្ជាក់ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា កែសម្រួល និងប្រមូលធាតុចូលបន្ថែមពីអង្គប្រជុំដើម្បីជាមូលដ្ឋានអាចឱ្យអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយកែសម្រួលសេចក្ដីព្រាងនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងកម្មវិធីនិងគោលនយោបាយរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល មុននឹងដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

លោក បានថ្លែងបន្តថា កាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលជាគម្រោងវិនិយោគ សាធារណៈ ដែលក្នុងនោះក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលជាសេនាធិការមានភារកិច្ចអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាពបំផុតដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

រដ្ឋលេខាធិការបាន សម្ដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គ ប្រជុំដែលបានចូលរួមផ្ដល់មតិយោបល់ និងបទពិសោធន៍ល្អៗ សំដៅជំរុញឱ្យការពិនិត្យ និងការកែ សម្រួលការងាររៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ បានបញ្ចប់ដោយរលូន៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T