អាមេរិកលក់ប្រព័ន្ធការពារ​ដែនអាកាសឱ្យប្រទេសហុងគ្រី ក្នុងតម្លៃជិត១ពាន់លានដុល្លារ

//s6.kh1.co/ec/ec06c0ac8e4556dce8758d13ff5690466b032a3d.jpg
សង្គម

 ១៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសហុងគ្រីបានចុះហត្ថលេខាលើសេចក្តីប្រកាស​ទិញប្រព័ន្ធការពារ​ដែនអាកាសប្រភេទ AMRAAM ​ពីក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon Technologies

ប៊ុយដាប៉ែស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI របស់ហុងគ្រីបានរាយការណ៍ថា កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសហុងគ្រីបានចុះហត្ថលេខាលើសេចក្តីប្រកាស​ទិញប្រព័ន្ធការពារ​ដែនអាកាសប្រភេទ AMRAAM ​ពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon Technologies ក្នុងទំហំទឹកប្រាក់ប្រហែល​ ១ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រទេសហុងគ្រីបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ
ប្រទេសហុងគ្រីបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ

នៅក្នុងពិធីចុះហត្ថលេខា​ រដ្ឋមន្ត្រីការពារជាតិហុងគ្រីលោក Tibor Benko ​បាននិយាយថា ប្រព័ន្ធការពារដែនអាកាសនេះ នឹងត្រូវបានប្រើសម្រាប់​ទប់ស្កាត់ ក៏ដូចជាការបង្កើនសន្តិសុខ​ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនហុងគ្រី។ ចំណែកលោក David Davidststein ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងតាមរយៈទីភ្នាក់ងារលក់ឱ្យអាវុធយោធាបរទេស​របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងក្លាយជាការផ្គត់ផ្គង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃ​កិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសហុងគ្រីនិងសហរដ្ឋអាមេរិក។

កាលពីថ្មីៗនេះ ហុងគ្រីក៏បានទិញរថក្រោះជាច្រើនគ្រឿង ពីប្រទេសអាឡឺម៉ង់ដែរ
កាលពីថ្មីៗនេះ ហុងគ្រីក៏បានទិញរថក្រោះជាច្រើនគ្រឿង ពីប្រទេសអាឡឺម៉ង់ដែរ

​សូមជម្រាបដែរថា AMRAAM គឺជាប្រព័ន្ធការពារ​ដែនអាកាសទំនើប​​មានមីស៊ីលជាង ១៤,០០០គ្រាប់ ដែលក្រុមហ៊ុន Raytheon Technologies បានផលិតវាឡើងសម្រាប់កងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់អតិថិជនអន្តរជាតិ​មកពីប្រទេសចំនួន ៣៣​ផ្សេងទៀត។ ហើយគោលបំណងក្នុងការទិញប្រព័ន្ធខែលការពាររបស់ប្រទេសហុងគ្រីនេះ គឺ​ដើម្បីជាការធ្វើទំនើបកម្មកងយោធារបស់ខ្លួន ដែលបច្ចុប្បន្ន​កំពុងប្រើប្រាស់​គ្រឿងសព្វាវុធ​ភាគច្រើនទិញ​តាំងពី​សម័យសូវៀត​៕

ហុងគ្រីកំពុងពិភាក្សាជាមួយអាមេរិក លើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស
ហុងគ្រីកំពុងពិភាក្សាជាមួយអាមេរិក លើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T