រថយន្តមួយនេះមានរាងកប់ណាស់ព្រះអើយ ចំណែកកម្លាំងវិញក៏មិនណយដែរ

//s6.kh1.co/2b/2b9318137b6e363680b98c29e0cd57c94fbb9882.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រថយន្តថាមពលឥន្ធនៈអ៊ីដ្រូសែននេះគឺជាប្រភេទរថយន្ត ដែលប្រើអ៊ីដ្រូសែនដើម្បីបង្កើតថាមពលនៅខាងក្នុងរថយន្ត ជាជាងប្រើអាគុយដើម្បីផ្ទុកថាមពល។

អាមេរិក៖ ក្រុមហ៊ុន Hyperion ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញនូវរថយន្តទំនើប ដោយដើរថាមពលអ៊ីដ្រូសែន ដែលក្រុមហ៊ុនសង្ឃឹមថា នឹងផ្លាស់ប្ដូរទស្សនៈរបស់មនុស្សចំពោះបច្ចេកវិទ្យាឥន្ធនៈអ៊ីដ្រូសែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមក្រុមហ៊ុនបានឲ្យដឹងថា រថយន្ត Hyperion XP-1 អាចបើកបរបានរហូតដល់ចម្ងាយ១,៦០៩គីឡូម៉ែត្រ ដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែនមួយពេញដែលត្រូវបានបង្ហាប់ ហើយម៉ូទ័រអេឡិចត្រូនិចរបស់វានឹងបង្កើតកម្លាំង​ បានច្រើនជាង១,០០០សេះ។ ក្រុមហ៊ុនបាននិយាយថា កង់ទាំងអស់របស់រថយន្តអាចស្ទុះទៅមុខ ពីកុងទ័រសូន្យទៅ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល២វិនាទីប៉ុណ្ណោះ។

រថយន្ត Hyperion XP-1
រថយន្ត Hyperion XP-1

រថយន្តថាមពលឥន្ធនៈអ៊ីដ្រូសែននេះគឺជាប្រភេទរថយន្ត ដែលប្រើអ៊ីដ្រូសែនដើម្បីបង្កើតថាមពលនៅខាងក្នុងរថយន្ត ជាជាងប្រើអាគុយដើម្បីផ្ទុកថាមពល។ រថយន្ត XP-1 មិនប្រើចំហេះអ៊ីដ្រូសែនទេ ប៉ុន្តែប្រើវានៅធុងឥន្ធនៈដែលផ្សំអ៊ីដ្រូសែនជាមួយអុកស៊ីសែនចេញពីខ្យល់ ក្នុងដំណើរការដែលបង្កើតជាទឹក (ការបំភាយឧស្ម័នតែមួយគត់របស់រថយន្ត) និងចរន្តអគ្គិសនីដើម្បីផ្ដល់ថាមពលដល់រថយន្ត។

រថយន្ត Hyperion XP-1
រថយន្ត Hyperion XP-1

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyperion លោក Angelo Kafantaris បានពន្យល់ថា រថយន្ត XP-1 អាចបើកបរបានចម្ងាយឆ្ងាយជាងរថយន្តអគ្គិសនីដោយដើរថាមពលថ្ម ពីព្រោះអ៊ីដ្រូសែនដែលបង្ហាប់មានថាមពលច្រើនជាងមួយលីត្រ។ ដូចគ្នានេះដែរ ដោយសារតែឧស្ម័នអ៊ីដ្រូសែនស្រាល រថយន្តទាំងមូលក៏មានទម្ងន់ស្រាលផងដែរ។ លក្ខណៈបែបនេះ វាធ្វើឲ្យរថយន្តកាន់តែមានថាមពល និងអាចធ្វើដំណើរបានទៅមុខកាន់តែឆ្ងាយ និងលឿនជាងមុន។ អត្ថប្រយោជន៍សំខាន់នៃអ៊ីដ្រូសែនគឺ ការបូមអ៊ីដ្រូសែនពេញធុងមួយចំណាយពេលតិចជាងការសាកថ្ម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T