កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ១០ និង ៣០នាទីយប់ អ្នករស់នៅក្នុងតំបន់ Hougang ក្នុងប្រទេសសឹង្ហបុរី ប្រហែលជា ៥០ ទៅ ៦០នាក់ បានលឺសំលេង សត្វឆ្កែស្រែកយំយ៉ាងខ្លាំង និងគួរឲ្យអាណិត ហើយបាននាំគ្នាចេញមកជួយ សត្វឆ្កែមួយក្បាលនោះតែម្តង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា សត្វឆ្កែមួយក្បាល ដែលរស់នៅក្នុងតំបន់ Hougang ក្នុងប្រទេសឹង្ហបុរី អស់រយៈពេល ១ឆ្នាំមកហើយ ត្រូវបានអ្នករស់នៅក្នុងតំបន់មួយនេះ ទូរស័ព្ទប្តឹងប៉ូលីស ដើម្បីឲ្យមកចាប់វា។ ប្រភពដដែរ បានបន្តទៀតថា បន្ទាប់ពីមានអ្នកទូរស័ព្ទប្តឹងប៉ូលីស ក្រុមប៉ូលីសក៏បានឲ្យក្រុម “AVA” ចុះមកចាប់សត្វឆ្កែមួយក្បាលនេះ ក្នុងតំបន់ខាងលើតែម្តង។

សូមបញ្ជាក់ផងដែរថា អ្នករស់នៅក្នុងតំបន់ខាងលើ ប្រហែល ៥០ ទៅ ៦០នាក់ បានស្តាប់លឺសំលេង សត្វឆ្កែមួយក្បាលនេះយំ ស្រែក និងព្រូសយ៉ាងខ្លាំង គួរឲ្យអាណិត ទើបពួកគេប្រញាប់ចេញមកជួយ ខណៈពេលដែលក្រុម “AVA” កំពុងតែព្យាយាមចាប់វា។ ក្នុងនោះដែរ អ្នករស់នៅតំបន់ខាងលើ បានការពារ និងឲ្យក្រុម “AVA” ដោះលែងសត្វឆ្កែមួយក្បាលនេះ ខណៈពេលវា បានរងរបួសហូរឈាម ដោយសារការប្រមាញ់របស់ក្រុម “AVA”។

យ៉ាងណាមិញ ការអន្តារគមន៏មួយនេះ ត្រូវបានបញ្ចប់ដោយមាន អ្នករស់នៅក្នុងតំបន់នោះ ចំនួនជិត ៦០នាក់ ក្រុមប៉ូលីស ៦នាក់ ក្រុមសមាគមន៏សង្រ្គោះសត្វ និងក្រុម “AVA” ២ ទៅ ៣នាក់ផងដែរ។ ចំនែកឯសត្វឆ្កែមួយក្បាលនោះ ត្រូវបានដោះលែង និងបានបញ្ចូនទៅពេទ្យសត្វ ដើម្បីព្យាបាលរបួសផងដែរ ហើយវានឹងត្រូវបញ្ចូនទៅសមាគមន៏សង្រ្គោះសត្វ ដើម្បីទទួលបានការចិញ្ចឹម និងថែរក្សា៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]