អាមេរិកនិងអ៊ីស្រាអែល ​ទទួលជោគជ័យក្នុងការធ្វើតេស្តសមត្ថភាព ប្រព័ន្ធ​ការពារ​មីស៊ីលជំនាន់ថ្មី

//s6.kh1.co/21/21a47cf6df5ff258b2a5e86cb39f6b056ba0635c.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានបញ្ចប់ការសាកល្បងប្រកបដោយជោគជ័យ​នូវប្រព័ន្ធការពារមីស៊ីលទំនើប Arrow 2

បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអ៊ែល​បានឱ្យដឹងថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបញ្ចប់ការធ្វើតេស្តសាកល្បងនូវសមត្ថភាពប្រព័ន្ធការពារមីស៊ីល​ជំនាន់ថ្មី Arrow 2 ប្រកបដោយជោគជ័យ​ នៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការសាកល្បងនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃពុធ​កណ្តាលប្រទេសអ៊ីស្រាអែល
ការសាកល្បងនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃពុធ​កណ្តាលប្រទេសអ៊ីស្រាអែល

​ប្រព័ន្ធការពារមីស៊ីល Arrow 2 ត្រូវបានអភិវឌ្ឍន៍សមត្ថភាពនិងធ្វើតេស្តសាកល្បងបន្ថែម ដោយនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិអ៊ីស្រាអ៊ែល ​រួមជាមួយនឹងកងទ័ពអាកាស​ ក៏ដូចជាទីភ្នាក់ងារការពារមីស៊ីលអាមេរិក។ ហើយការសាកល្បងនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃពុធ​កណ្តាលប្រទេសអ៊ីស្រាអែល ដោយមាន​ទាំងការជួយជ្រោមជ្រែងពីក្រុមហ៊ុន Israel Aerospace Industries ផងដែរ។

ប្រព័ន្ធការពារដែនអាកាស Arrow-2 និង​ Arrow-3 ​បានដើរតួនាទីជាអ្នក​ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន
ប្រព័ន្ធការពារដែនអាកាស Arrow-2 និង​ Arrow-3 ​បានដើរតួនាទីជាអ្នក​ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមាន

គួរ​ជម្រាបដែរថា ប្រព័ន្ធការពារមីស៊ីល Arrow 2 គឺត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងកាលពីខែមិនា ឆ្នាំ២០០០ ចំណែកប្រព័ន្ធការពារមីស៊ីល Arrow 3 ត្រូវបានដាក់ឱ្យប្រើប្រាស់នៅខែមករា ឆ្នាំ២០១៧ ហើយ​មកទល់បច្ចុប្បន្នប្រព័ន្ធខែលការពារទាំងនេះ បានបង្ហាញសមត្ថភាពយ៉ាងប្រសើរបំផុត ដោយការស្ទាក់ចាប់គ្រាប់មីស៊ីល និងគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ចេញពីទឹកដីប្រទេសស៊ីរី លីបង់ ​អ៊ីរ៉ង់ និងតំបន់ហ្គាហ្សា៕

​ប្រព័ន្ធខែលការពារនេះ ត្រូបានរចនាឡើង ដើម្បីបាញ់ទម្លាក់​មីស៊ីលឆ្លងទ្វីប ​មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ផ្សេងទៀត
​ប្រព័ន្ធខែលការពារនេះ ត្រូបានរចនាឡើង ដើម្បីបាញ់ទម្លាក់​មីស៊ីលឆ្លងទ្វីប ​មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ផ្សេងទៀត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T