ឃើញហើយមានក្ដីសុខជំនួស តារាថៃល្បីៗ នាំគូស្នេហ៍ ទៅជួបជុំគ្រួសារទាំងសងខាង ថ្ងៃទិវាម្ដាយម្សិលមិញនេះ

//s4.kh1.co/db/dbc685713d48ba0bea319a5fae1980bed7c7befe.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ តារាថៃល្បីៗបានធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលហ្នឹងទង្វើមួយក្នុងថ្ងៃទិវាម្ដាយតបស់ប្រទេសថៃ ដោយពួកគេបាននាំគ្រួសារទាំងសងខាងមកជួបជុំជាមួយគ្នា និងបង្ហាញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ។

ថៃ៖ ជាការពិតណាស់ តារាប្រុសស្រីថៃល្បីៗជួរមុខ ពេលនេះសុទ្ធតែមានគូស្នេហ៍រៀងៗខ្លួន ដែលគូស្នេហ៍នីមួយៗរបស់ពួកគេ ក៏ជាអ្នកសិល្បៈរួមអាជីពជាមួយគ្នាផងដែរ។ ជាពិសេស ពួកគេក៏បានទាក់ទង មើលចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះ ស្នេហារបស់តារាប្រុសស្រីល្បីៗទាំងនេះ សុទ្ធសឹងតែមានចាស់ទុំដឹងលឺទាំងសងខាងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ជាថ្ងៃបុណ្យទិវាម្ដាយរបស់ប្រទេសថៃផ្ទាល់ ដោយបុណ្យមួយនេះ ចង់ឲ្យកូនៗ បានដឹង និងរម្លឹកដឹងគុណដល់មាតាផងដែរ។ ក្នុងនោះ យើងសង្កេតឃើញថា តារាប្រុសស្រីល្បីៗជាច្រើននាក់ បានថតរូបបង្ហោះជាមួយម្ដាយ និងគ្រួសារយ៉ាងមានក្ដីសុខតែម្ដង តែអ្វីដែលយើងកត់សម្គាល់ខ្លាំងជាងគេនោះគឺ គូស្នេហ៍តារាប្រុសស្រីទាំងនេះ បាននាំម្ដាយ ឪពុកទាំងសងខាង និងគ្រួសារជួបជុំគ្នា ដើម្បីអបអរសាទរក្នុងថ្ងៃទិវាម្ដាយនេះយ៉ាងសប្បាយរីករាយផងដែរ។

ជាក់ស្ដែង បើមើលទៅតាមរូបភាពនីមួយៗរបស់ សិល្បៈករ សិល្បៈការិនី ពេលបានជួបជុំ និងនៅក្បែរគ្រួសារទាំងសងខាងបែបនេះហើយ ឃើញថា ពួកគេបានបង្ហាញ នៅភាពស្និទ្ធស្នាល និងស្នាមញញឹមចំពោះគ្នា ពោរពេញដោយសុភមង្គលតែម្ដង។ គួបញ្ជាក់ផងដែរថា គូស្នេហ៍តារាប្រុស្រីល្បីៗទាំងនេះ ទាក់ទងគ្នា និងស្វែងយល់ចិត្តគ្នាអសរយៈពេលច្រើនឆ្នាំមកហើយ រហូតមានគូស្នេហ៍ខ្លះទាក់ទងគ្នាជិត ១០ឆ្នាំឯណោះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

១៖ Yaya Urassaya និង Nadech Kugimiya

Yaya Urassaya និង Nadech Kugimiya
Yaya Urassaya និង Nadech Kugimiya
Yaya Urassaya ជាមួយ Nadech Kugimiya និងម្ដាយទាំងសងខាង
Yaya Urassaya ជាមួយ Nadech Kugimiya និងម្ដាយទាំងសងខាង

២៖ Kimmy Kimberley និង  Mark Prin

 Kimmy Kimberley និង  Mark Prin
 Kimmy Kimberley និង  Mark Prin
Kimmy Kimberley និងគ្រួសារ Mark Prin
Kimmy Kimberley និងគ្រួសារ Mark Prin

៣៖ Bella Ranee និង Weir

Bella Ranee និង Weir
Bella Ranee និង Weir
Bella Ranee ជាមួយ Weir និងគ្រួសារ
Bella Ranee ជាមួយ Weir និងគ្រួសារ

៤៖ Pattie Ung Risa និង Dan Worrawech

Pattie Ung Risa និង Dan Worrawech
Pattie Ung Risa និង Dan Worrawech
Dan Worrawech  ជាមួយគ្រួសារ Pattie Ung Risa
Dan Worrawech  ជាមួយគ្រួសារ Pattie Ung Risa

៥៖ Gyeon Seo និង Hunz

Gyeon Seo និង Hunz
Gyeon Seo និង Hunz
Gyeon Seo ជាមួយ  Hunz និងម្ដាយ
Gyeon Seo ជាមួយ  Hunz និងម្ដាយ

៦៖ NyCha និង Tono

NyCha និង Tono
NyCha និង Tono
NyCha ជាមួយTono និងគ្រួសារ
NyCha ជាមួយTono និងគ្រួសារ

៧៖ Koi និង Artiwara Kongmalai

Koi និង Artiwara Kongmalai
Koi និង Artiwara Kongmalai
Koi ជាមួយ Artiwara Kongmalai និងគ្រួសារ
Koi ជាមួយ Artiwara Kongmalai និងគ្រួសារ

៨៖ Gypsy Keerati 

Gypsy Keerati  និងគូស្នេហ៍
Gypsy Keerati  និងគូស្នេហ៍
Gypsy Keerati  ជាមួយគូស្នេហ៍ និងគ្រួសារ
Gypsy Keerati  ជាមួយគូស្នេហ៍ និងគ្រួសារ

៩៖ Pancake Khemanit

Pancake Khemanit និងគូស្នេហ៍
Pancake Khemanit និងគូស្នេហ៍
Pancake Khemanit ជាមួយគូស្នេហ៍ និងអនាគតឪពុក ម្ដាយក្មេក
Pancake Khemanit ជាមួយគូស្នេហ៍ និងអនាគតឪពុក ម្ដាយក្មេក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T