ចចាមអារ៉ាមរាប់មិនអស់ ចៀវៃ និងស្វាមី មិនខ្វល់ រៀបចំខួបអាពាហ៍ពិពាហ៍៤ឆ្នាំ យ៉ាងរីករាយ

//s4.kh1.co/0d/0dc0b55a270e3139af897c72f1ea00aa13c4c069.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មិនខ្វល់ពីរឿងគេរិះគន់ចំពោះទំនាក់ទំនងប្ដីប្រពន្ធ ថ្មីៗនេះ តារាស្រី Ruby Lin និង ស្វាមី បានរៀបចំខួបអាពាហ៍ពិពាហ៍គម្រប់ ៤ ឆ្នាំ​ យ៉ាងរីករាយ និងក្ដីសុខជាទីបំផុត

តៃវ៉ាន់៖ អាចនិយាយបានថា ទោះជាមានឧបសគ្គ ព្រមទាំងពាក្យរិះគន់មិនឈប់ឈរ ចំពោះប្ដីប្រពន្ធរបស់ តារាប្រុសស្រី លោក Wallace Huo និង Ruby Lin ហៅ​ ព្រះនាងចៀវៃ ក៏ដោយ តែអ្នកទាំងពីរ នៅតែមានការតស៊ូជាមួយគ្នា ផ្ដល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក ខណៈដែលទិដ្ឋភាពទាំងនេះ អ្នកទាំងពីរក៏តែងតែយកមកបង្ហាញតាមបណ្ដាញសង្គម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ យោងតាមទំព័រ  Sina បានរាយការណ៍ថា មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានចែករំលែករូបភាពរបស់ប្ដីប្រពន្ធមួយគូ នៅពេលដែលអ្នកទាំងពីរ បានបង្ហាញខ្លួននៅភោជនីយដ្ឋានមួយ ព្រមទាំងរួមគ្នារៀបចំខួបអាពាហ៍ពិពាហ៍ គម្រប់ ៤ ឆ្នាំ យ៉ាងផ្អែមល្ហែម ជាពិសេស ថែមទាំងបានថតរូប ជាមួយនឹងបុគ្គលិកទាំងអស់នៅទីនោះភ្លាមៗ ទៀតផង។
ម៉្យាងវិញទៀត នៅក្នុងនោះត្រូវបានហ្វេនៗជាច្រើន ផ្តោតអារម្មណ៍យ៉ាងខ្លាំង ចំពោះ Ruby Lin ដែលនៅតែបង្ហាញភាពខ្មាសអៀន ខណៈពេលឈរក្បែរប្ដី បើទោះបីជាបានក្លាយជា ស្វាមីនិងភរិយានឹងគ្នា អស់រយៈពេល ៤ ឆ្នាំក៏ដោយ ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ និងទទួលបានការសរសើរពីហ្វេនៗរបស់នាងជាច្រើន ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin 
 Ruby Lin និង ស្វាមី 
 Ruby Lin និង ស្វាមី 
 Ruby Lin និង ស្វាមី 
 Ruby Lin និង ស្វាមី 
រូបភាព ក្នុងពេលរៀបចំខួបអាពាហ៍ពិពាហ៍របស់ Ruby Lin និង ស្វាមី 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T