ខេត្តបន្ទាយមានជ័យ៖ កម្មករលាងរថយន្តម្នាក់ នៅចំណុចក្រោយ ធនាគារអេស៊ីលីដា ៥០ម៉ែត្រ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ /ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវរថយន្តបុកស្លាប់ទាំងព្រឹក ខណះដែល ជនរងគ្រោះ កំពុងឈរស៊ីញ៉ូរថយន្ត ឲ្យឡើងប៉ុង ដើម្បីលាងទឹក ស្រាប់តែត្រូវម្ចាស់ រថយន្តជ្រុលចង្កូត ទៅបុក ផ្ទុបជញ្ជាំងបែកថ្លើមស្លាប់ កាលពីវេលាម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ រួចម្ចាស់រថយន្តបានរត់គេចខ្លួនដោយសុវត្ថិភាព និងមិនបានរំខានដល់សមត្ថកិច្ចឡើយ។

ជនរងគ្រោះមានឈ្មោះ យ៉ាន់ យ៉ុន ភេទប្រុស មានស្រុកកំណើតនៅភូមិ ក្បាលហុងថ្មី ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករលាង រថយន្តនៅចំណុច ខាងលើ។ ជនបង្កម្ចាស់រថយន្ត ដែលបុកគេ ហើយរត់បាត់ មិនទាន់ស្គាល់អត្តសញ្ជាណទេ តែនៅកន្លែងកើតហេតុ បានបន្សល់ទុក រថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-5542 ។

សាក្សីចោមរោមមើល ហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ចង្កូតឆ្វេង ពណ៏ទឹកប្រាក់ បានចូលមកការ៉ាស់ ដើម្បីលាង ភ្លាមនោះកម្មករ រងគ្រោះបានរត់ ឡើងទៅស៊ីញ៉ូ ដើម្បីឲ្យរថយន្តឡើងប៉ុងលាង ស្រាប់តែពេលនោះម្ចាស់ រថយន្តបានបន្ថែមល្បឿនលឿន ស្លេវហើយក៏ជ្រុល ទៅបុកជនរងគ្រោះផ្ទះជញ្ជាំងផ្ទះបណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុភ្លាមគេបាលឃើញប្រជាពលរដ្ឋ នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះជួនអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែរ តែអកុសល្យពេលទៅតាមផ្លូវ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ ។ បច្ចុប្បន្នសពត្រូវបានថៅកែកន្លែង លាងរថយន្តរៀបចំទុកដាក់ ដើម្បីឲ្យសាច់ញាត់មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]