ប្រធាន​សមាគម​ក្លិប​ទេស​ចរណ៍​សៀម​រាប​៖ ភ្ញៀវទេស​ចរ​ជាតិ​បាន​ចាប់​ផ្តើម​កក់​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​ហើយ​

//s6.kh1.co/e2/e276e8818d295b345b20dfd4771497796096e587.jpg
សង្គម

 ១២-សីហា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយគិតមកទល់ថ្ងៃទី១២ ខែសីហា​នេះ ខណៈនៅសល់​តែ៥ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីសម្រាកសៀមរាបនឹងចាប់ផ្តើម

ភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយគិតមកទល់ថ្ងៃទី១២ ខែសីហា​នេះ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីសម្រាកសៀមរាបនឹងចាប់ផ្តើម។ នេះបើតាមការបញ្ជាក់ពី​លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប ស្រង់សម្តីដោយទូរទស្សន៍ជាតិកម្ពុជា (ទទក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហ្វី លិបកៅ បញ្ជាក់ថា ថ្ងៃសម្រាកសងបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០​ខាងមុខ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ដោយអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍។

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា

ក្នុងនោះមានកម្មវិធីសាសនា ដែលជាការបួងសួងសុំសេចក្តីសុខ កម្មវិធីតាំងពិព័រណ៍ បន្លែផ្លែឈើ កសិផល នៃផលិត​ផលរបស់ក្រុង-ស្រុកទាំង១២ , កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប , កម្មវិធីផ្សារ​ទឹក , កម្មវិធីជិះទូកកំសាន្ត  , កម្មវិធីកំសាន្តក្នុងតំបន់ផាប់ស្ទ្រីត , កម្មវិធីជិះកង់កំសាន្ត , កម្មវិធីកីឡា​វាយកូនហ្គោល , កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយ , តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត ។

ប្រធានសមាគមក្លិបទេសចរណ៍សៀមរាបរូបនេះបន្ថែមថា គិតរហូតមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរជាតិបានចាប់ផ្តើមធ្វើការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបមានជាបន្តបន្ទាប់ហើយ តែមិនទាន់​ច្រើន​នៅឡើយទេ ដោយសារតែតាមទម្លាប់ភ្ញៀវទេសចរជាតិភាគច្រើន មិនសូវកក់បន្ទប់ស្នាក់មុនទេ ច្រើនតែមកដល់​ភ្លាមចូលស្នាក់នៅភ្លាម។

ជាមួយនេះ លោកថា មានណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅខេត្តសៀមរាបក៏បានបញ្ចុះតម្លៃស្នាក់នៅផងដែរ ដូច្នេះរំពឹងថា នៅក្នុងឱកាសនេះ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបល្អប្រសើរជាងបច្ចុប្បន្ន ដោយប្រតិបត្តិករ​ទេសចរណ៍ និងទទួលបានចំណូលខ្លះសម្រាប់ធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការទៅមុខទៀតបាន ហើយ​សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏អាចទទួលបានប្រយោជន៍​​ទាំងដោយផ្ទាល់និងប្រយោលផងដែរ៕

រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T