ញ៉ូវដេលី៖ ប៉ូលីសក្នុងតំបន់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ ដោយក្នុងនោះមានប៉ូលីសផងដែរនៅក្នុងអំពើហិង្សាយ៉ាងខ្លាំងដែលបានផ្ទុះឡើងពេញមួយយប់នៅក្នុងរដ្ឋធានី Bengaluru នៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។

អំពើហឹង្សានេះកើតឡើងដោយសាការដាក់បម្រាមគោចរនៅតំបន់ខ្លះនៃទីក្រុង ហើយអំពើហិង្សាក៏បានផ្ទុះឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានការលើកឡើងជាសាធារណៈ។ បទបញ្ជាហាមឃាត់ត្រូវបានគេបិទនៅក្នុងទីក្រុងដោយព្រមានដល់ប្រជាជនកុំឲ្យប្រមូលផ្តុំគ្នានៅតាមដងវិថីឬតាមមហាវិថី។

រូបភាពក្នុងហេតុការណ៍

កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ នៅពេលការបង្ហោះតាមហ្វេសប៊ុកបានផ្ទុះរាលដាលពេញបណ្តាញសង្គម និងក្រោយមកក៏មានមនុស្សមួយក្រុមធំបានប្រមូលផ្តុំ និងវាយប្រហារស្ថានីយ៍ប៉ូលីសក្នុងតំបន់និងកន្លែងស្នាក់នៅរបស់សមាជិកសភារដ្ឋដែលជាកម្មសិទ្ធិរបស់គណបក្សប្រឆាំងដ៏សំខាន់គឺសមាជជាតិឥណ្ឌា (INC) ។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ Naveen ដែលបង្ហោះតាមបណ្តាញសង្គមរបស់គេបានបង្កឱ្យមានការបំផ្លិចបំផ្លាញ ដែលក្រោយមកត្រូវបានចាប់ខ្លួន។

រូបភាពក្នុងហេតុការណ៍

ជាងនេះទៀតសមាជិកនៃសហគមន៍ជាក់លាក់មួយត្រូវបានគេចោទប្រកាន់ថា បានគប់ដុំថ្ម ដុតរថយន្ត និងបានវាយប្រហារប៉ូលីស បន្ទាប់ពីទង្វើរប្រមាថមើលងាយនេះបានបង្ហោះដោយ Naveen ដែលជាសាច់ញាតិជិតស្និទ្ធរបស់លោក Akhanda Srinivasa Murthy សមាជិកសភាសមាជជាតិឥណ្ឌានៃតំបន់ Pulakeshi Nagar ។

ស្នងការប៉ូលីសរដ្ឋធានី Bengaluru លោក Kamal Pant ត្រូវបានគេដកស្រង់សំដីដោយនិយាយថា "បុគ្គលិកប៉ូលីសប្រហែល ៦០ នាក់រួមទាំងស្នងការប៉ូលីសបន្ថែមម្នាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងជុំវិញការចោទប្រកាន់ពីបទញុះញង់លើបណ្តាញសង្គមនៅក្នុងប៉ុស្តិ៍ប៉ូលីសតំបន់ DJ Halli និង KG Halli" ៕

រូបភាពក្នុងហេតុការណ៍
រូបភាពក្នុងហេតុការណ៍

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ