រាជធានីភ្នំពេញ ៖ សំណុំរឿងដ៏អាក្រក់មួយដែលជន ត្រូវចោទជាកូនថៅកែលក់រថយន្ត ហើយត្រូវបានមហាជនធ្វើអាជីវកម្ម ទិញលក់រថយន្តភាគច្រើនតែងស្គាល់ថា ជាជនអន់ចរិតបើករថយន្ត ទំនើបដេញបុកនិសិ្សត កាលពីពាក់កណ្តាល ខែកុម្ភៈ កន្លងទៅ ។ នៅរសៀលថ្ងៃទី២៩ មេសានេះ សាលាដំបូងរាជធានីភ្នំពេញ បាននឹងគ្រោងលើកយកមកបើក សវនាការជំនុំជម្រះតាមការចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើមនុស្សឃាត ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានក្រុមប្រឹក្សានៃអង្គសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោកកោ វណ្ឌី តំណាងអយ្យការ លោកហៀង សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូង ។ អង្គសវនាការនោះទំនងគ្មានជន ត្រូវចោទនៅចំពោះមុខរង្វង់ក្រចកសេះទេ អាចជំនុំជម្រះតែសំណុំរឿង ហើយការនិយាយយ៉ាងដូច្នោះ ព្រោះជនដែលត្រូវចោទត្រូវបាន គេរត់ការឲ្យតុលាការសវនាការបឋមមុនអង្គ សេចក្តីបានចេញពីពន្ធនាគារប៉េហ្សី តាំងពីថ្ងៃទី១២ មេសា ពោលគឺមុនចូលឆ្នាំខ្មែរ១ថ្ងៃ ។ មិនខុសពីពាក្យដែលគេតែងនិយាយកន្លងមកថា កូនអ្នកមានប្រាក់និងមាន អំណាចមានរឿងធំប៉ុនណាក៏ដោយ តុលាការបានដាក់គុកត្រឹមតែល្អមើលទេ ពិតណាស់មហាជនមើលឃើញជាទូទៅ (ចូលទ្វារមុខចេញទ្វារក្រោយ) ដូច្នោះឯង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]