ហាងកាហ្វេ «UrHOBBY House» នឹងក្លាយជាស្ថានីយបណ្តុំ នូវអ្នកនិយមសិល្បៈកំសាន្ត បែបសម័យថ្មី «Gunpla Hobby model» នៅកម្ពុជា

//s4.kh1.co/ac/ac5e10dcdbbae9e643c80c70cdf0809ffc6fdc02.jpg
សង្គម

 ១៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែជាហាងកាហ្វេធម្មតាប៉ុណ្ណោះទេ ប៉ុន្តែហាងនេះ ក៏ជាស្ថានីយបណ្តុំនូវអ្នកនិយមសិល្បៈកំសាន្តបែបសម័យថ្មី ឬហៅថា «Gunpla Hobby model» (ជារបៀបកំសាន្តបែបរៀបតំឡើងមនុស្សយន្ត ឬគ្រឿងយន្តតូចៗ) ដំបូងគេនៅកម្ពុជា ដែលមានប្រភពដើមពីប្រទេសជប៉ុន និងប្រទេសលោកខាងលិច។ ពិសេសវាជាចំណែកដ៏សំខាន់ក្នុងការបំបាត់ស្រ្តេស និងជួយលើកកម្ពស់អ្នកនិយមលើផ្នែកនេះ ឲ្យកាន់តែមានសក្តានុពលថែមទៀត ដែលវាប្រសើរជាងការប្រើប្រាស់ពេលវេលា និងថវិកាលើសកម្មភាពអវិជ្ជមាននានា ក្នុងសង្គម។

ភ្នំពេញ៖  ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែជាហាងកាហ្វេធម្មតាប៉ុណ្ណោះទេ ប៉ុន្តែហាងនេះ ក៏ជាស្ថានីយបណ្តុំនូវអ្នកនិយមសិល្បៈកំសាន្តបែបសម័យថ្មី ឬហៅថា «Gunpla Hobby model» (ជារបៀបកំសាន្តបែបរៀបតំឡើងមនុស្សយន្ត ឬគ្រឿងយន្តតូចៗ) ដំបូងគេនៅកម្ពុជា ដែលមានប្រភពដើមពីប្រទេសជប៉ុន និងប្រទេសលោកខាងលិច។ ពិសេសវាជាចំណែកដ៏សំខាន់ក្នុងការបំបាត់ស្រ្តេស និងជួយលើកកម្ពស់អ្នកនិយមលើផ្នែកនេះ ឲ្យកាន់តែមានសក្តានុពលថែមទៀត ដែលវាប្រសើរជាងការប្រើប្រាស់ពេលវេលា និងថវិកាលើសកម្មភាពអវិជ្ជមាននានា ក្នុងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»

អ្នកនាង ម៉ឺន ស្រីណែត បានថ្លែងប្រាប់ឲ្យដឹង នៅក្នុងថ្ងៃបើកសម្ពោធ នាពេលថ្មីៗនេះថា៖

« យើងមានចក្ខុវិស័យវែងឆ្ងាយ មិនមែនតែផ្តោតលើត្រឹមកាហ្វេនេះមួយមុខឡើយ តែយើងបាននឹងគ្រោងលើការពង្រឹងនូវ ផលិតផលជួរមុខរបស់យើង ឲ្យត្រដែតឡើង ក្នុងគន្លងវប្បធម៌កំសាន្តថ្មីមួយខាងលើនេះ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។  ទន្ទឹងនឹងគ្នានេះ «UrHOBBY House» ក៏មានអ្នកឯកទេសក្នុងការប្រឹក្សា និងបង្ហាត់បង្ហាញ ពីការរៀបតំឡើង Gunpla ឬ Hobby plastic model នានា»។

ប្រសាសន៍អ្នកនាង ម៉ឺន ស្រីណែត

អ្នកនាងបន្តថា៖

« ក្រៅពីកាហ្វេ យើង ក៏មានជាប្រភេទផ្លែឈើក្រឡុក អ៊ីតាលីសូដា  និងតែស្ពាកគ្លីង ជាពិសេសភេសជ្ជៈប្រចាំនោះ   គឺ «Urhobby Coffee» រួមនឹងអាហារសម្រន់ និងម្ហូបនានាជាច្រើនមុខ ។  ដោយសារកាហ្វេយើង កែច្នៃរូបមន្ត ដោយផ្ទាល់យ៉ាងផ្ចិតផ្ចង់ និងសម្រិតសម្រាំង ហើយអ្នកជំនាញឆុងកាហ្វេទៀតសោត បានឆ្លងកាត់បទពិសោធន៍លើជំនាញកាហ្វេនេះពីក្រៅប្រទេស និងមានបទពិសោធន៍យូរឆ្នាំផងដែរ»។

  ប្រសាសន៍អ្នកនាង ម៉ឺន ស្រីណែត
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»

សូមបញ្ជាក់ថា «UrHOBBY House»  ទីតាំងធំទូលាយទាំងក្នុង និងក្រៅ ហ៊ុមព័ទ្ធដោយដើមឈើ បៃតង  បានផ្តល់អារម្មណ៍ស្រស់ស្រាយ ដល់អតិថិជនដែលបានអញ្ជើញមក ពិសេស បន្ទប់ VIP មានគ្រប់ទំហំ ដែលលោកអ្នកអាចប្រើប្រាស់  សម្រាប់កិច្ចប្រជុំ តូចឬធំបានយ៉ាងងាយស្រួល។ ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់សិស្ស និស្សិត អ្នករកស៊ី និងមន្ត្រីរាជការ សម្រាកលំហែអារម្មណ៍។ ជាពិសេស «UrHOBBY House» ក៏ជាកន្លែងមួយដែលអាចធ្វើការ កន្លែងណាត់ជួបជជែកកម្សាន្ត ទំាងជាលក្ខណៈមិត្តភាព និងការងារជាច្រើនទៀតផងដែរ។

ហាងកាហ្វេ « UrHobby House» មានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវ  ២០០២ កែង នឹង ផ្លូវ  ៣៧១ ភូមិ អូរបែក ក្អម  សង្កាត់ អូរបែកក្អម  ខណ្ឌសែន សុខ  រាជធានី ភ្នំពេញ៕

ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
ហាងកាហ្វេ «UrHOBBY House»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T