Jack ជាឈ្មោះរបស់សត្វឆ្កែ អាយុ ៣ឆ្នាំ មួយក្បាល នៅទីក្រុង សាន ហ្រ្វានស៊ីស្កូ សហរដ្ឋអាមេរិក ហើយវាអាចជាសត្វឆ្កែ ដែលមាន ទេពកោសល្យ បំផុតផងដែរ ព្រោះតែវាមានភាពអត់ធ្មត់ យ៉ាងខ្លាំង ក្នុងការទ្រ របស់ផ្សេងៗជាច្រើនមុខ ដែលដាក់ នៅលើក្បាលរបសវា និងរក្សាលំនឹង បានយ៉ាងល្អ ទៀតផង។

ពេលដំបូងឡើយ ម្ចាស់របស់សត្វឆ្កែនេះ មិនបានដឹងថា សត្វឆ្កែរបស់ខ្លួន មានភាពអំណត់អត់ទ្រាំ បានយ៉ាងល្អ បែបនេះនោះទេ។ ម្ចាស់ឆ្កែ ឈ្មោះ Nicole Lee គាត់បានប្រាប់ប្រភពព័ត៌មាន អោយដឹងថា គាត់បានយករបស់ មកដាក់លើក្បាលរបស់ Jack លេង ដោយមុនដំបូងបំផុត ចាប់ផ្តើមពីការដាក់ ពោតលីង (Popcorn) នៅលើច្រមុះ ហើយដោយមើលឃើញថា Jack នៅស្ងៀមបែបនេះ គាត់ក៏បានបន្ត យករបស់ផ្សេងៗ ដែលមានទម្ងន់ស្រាលៗ ដែលមាននៅក្នុងផ្ទះ យកមកដាក់នៅលើក្បាល របស់ Jack។ ជាលទ្ធផល សត្វឆ្កែ របស់គាត់ ពិតជាមានភាពអត់ធ្មត់ ជាងសត្វឆ្កែដ៏ទៃ ដោយអាចនៅស្ងៀមអោយម្ចាស់ យករបស់ផ្សេងៗ មកដាក់លើក្បាលរបស់វា ហើយមិនមានការជ្រុះធ្លាក់នោះទេ។

សូមទស្សនារូបភាពខាងក្រោម៖


























តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]