គួរឱ្យសរសើរ! មហាសេដ្ឋី Bill Gate ចំណាយប្រាក់​១៥០លានដុល្លារ ដើម្បីបញ្ចុះតម្លៃវ៉ាក់សាំងកូវីដ១៩ឲ្យ​​ទាប​ សម្រាប់ប្រជាជនក្រីក្រអាចប្រើប្រាស់បាន

//s6.kh1.co/54/544e05f29fd85fc848c8c2ceef07a69145405ddc.jpg
សង្គម

 ១២-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មហាសេដ្ឋី Bill Gate ចំណាយប្រាក់​១៥០លានដុល្លារ ដើម្បីបញ្ចុះតម្លៃវ៉ាក់សាំងកូវីដ១៩ ឱ្យមកនៅត្រឹម ៣ដុល្លារ ក្នុងមួយដូស

បរទេស៖ មហាសេដ្ឋី ប៊ីល ហ្គេត ដែលជាអ្នកធ្លាប់បានផ្តល់ជំនួយមូលនិធិ​ទៅកាន់ប្រទេសជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយមានទាំងជំនួយជាឧបករណ៍ធ្វើតេស្ត ក៏ដូចជាជំនួយថវិការសម្រាប់កម្មវិធីផលិតវ៉ាក់សាំងកូវីដ១៩​ផងនោះ ពេលនេះ​លោកបានប្រកាសថា លោកនឹង​ចំណាយប្រាក់បន្ថែមចំនួន ១៥០លានដុល្លារ ដើម្បី​កាត់បន្ថយ​តម្លៃវ៉ាក់សាំងកូវីដ១៩ ​ឱ្យមកនៅទាបបំផុតត្រឹម ៣ដុល្លារក្នុងមួយដូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ប៊ីល ហ្គេត
លោក ប៊ីល ហ្គេត

គួរឱ្យដឹងដែរថា លោក ប៊ីល ហ្គេត បានធ្វើការប្រកាសនេះកាលពីថ្ងៃសុក្រ ខណៈពេលដែលលោកបានបង្ហាញពីគម្រោង​ ថា​នឹងផ្តល់​ថវិកាទៅដល់វិទ្យាស្ថាន ​Serum នៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិត​វ៉ាក់សាំងកូវីដ១៩ឱ្យបានចំនួន ១០០លានដូស ដោយក្នុងមួយដូសមាន​តម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះ។ ដូច្នេះអំណោយមួយនេះ នឹង​ជួយប្រជាជនក្នុងប្រទេសក្រីក្រនៅជុំវិញពិភពលោក អាចទទួលបានថ្នាំបង្ការនៅពេលពួកគេត្រូវការប្រើប្រាស់ ដើម្បីជួយសង្គ្រោះជីវិត៕

វ៉ាក់សាំងកូវីដ១៩ មួយដូស នឹងមាន​តម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះ ក្រោមជំនួយរបស់លោក ប៊ីល ហ្គេត
វ៉ាក់សាំងកូវីដ១៩ មួយដូស នឹងមាន​តម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះ ក្រោមជំនួយរបស់លោក ប៊ីល ហ្គេត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T