បរទេស៖ កូនភព Ceres (អាចម៍ផ្កាយ) គឺជាអង្គមួយដែលត្រូវបានគេស្គាល់ថា មានទំហំធំជាងគេនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍។ ឥឡូវនេះ គេដឹងថាវាអាចជាពិភពមហាសមុទ្រមួយ ដែលមានសកម្មភាពភូគព្ភសាស្ត្រគួរឲ្យចាប់អារម្មណ៍ ហើយកំពុងកើតឡើងនិងស្ថិតនៅក្រោមផ្ទៃដីរបស់វា នេះបើយោងតាមការស្រាវជ្រាវថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណៈពេលដែលពិភពមហាសមុទ្រស្ថិតនៅក្រោមផ្ទៃរបស់កូនភពនេះ ទំនងជាកកទៅតាមពេលវេលា ហើយដានរបស់វានៅតែអាចមាននៅខាងក្រោមរណ្ដៅ នៅលើកូនភព Ceres។ វត្តមានរបស់អំបិលប្រហែលជាបានរក្សាទឹករាវ ឲ្យក្លាយជាទឹកប្រៃ បើទោះបីជាមានស៊ីតុណ្ហភាពត្រជាក់ក៏ដោយ។ ការរកឃើញនេះត្រូវបានចុះផ្សាយកាលពីថ្ងៃចន្ទ នៅលើទិនានុប្បវត្តិ Nature Astronomy, Nature Geoscience and Nature Communications។

នៅចន្លោះឆ្នាំ២០១១និង២០១៨ បេសកកម្មរបស់អង្គការណាសាបានធ្វើដំណើរលើចម្ងាយ៤.៣ប៊ីលានគីឡូម៉ែត្រ ទៅកាន់អង្គដ៏ធំចំនួន២នៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ កូនភព Ceres មានអង្កត់ផ្ចឹតប្រហែល៩៤០គីឡូម៉ែត្រ គឺតូចជាងកូនភ្លុយតូ១៤ដង។
យានអង្កេត Dawn ដែលធ្វើដំណើរទៅកៀកអាចម៍ផ្កាយ Vesta និង Ceres បានក្លាយជាយានដំបូងគេ សម្រាប់បេសកកម្មនេះ។ ទិន្នន័យចុងក្រោយនៃបេសកកម្មរបស់ Dawn បានបង្ហាញពីតំបន់ស្ដុកទឹកដ៏ធំ ខាងក្រោមរណ្ដៅ។ វាមានជម្រៅ៤០គីឡូម៉ែត្រ និងលាតសន្ធឹងរាប់រយគីឡូម៉ែត្រ៕