ស្នេហា៖ មនុស្សប្រុស​ភាគច្រើន ​នៅពេល​ដែល​រើស​មិត្តស្រី ​​ច្រើន​តែ​ជ្រើស​រក មនុស្ស​ស្រី ស្អាត​ស៊ិចស៊ី តែ​បែរជា នៅ​ពេល​ដែល​ រៀប​ការ​បែរ​ជា ​សម្រេច​ជ្រើស​រើស ​នារី​ដែល​មាន ​សម្រស់​ធម្មតាៗទៅ​វិញ យកមក​​ធ្វើជាគូអនាគត។  តើ​អ្នកឆ្ងល់​ដែល​ទេថា ហេតុអ្វីទើប​បាន​ជា​បែបនេះ?

រូបតំណាង​

​ជា​ធម្មជាតិ​របស់ ​មនុស្សម្នាក់ៗ ​អ្នក​ណាដែល​ មិន​ចង់បាន​របស់​​ល្អ ប្រៀប​ដូចមនុស្សប្រុសណា​ ដែល​មិន​ប្រាថ្នា ​ចង់​បាន​មនុស្ស​​ស្រី ​ស្អាតនោះ​។​ ក៏ប៉ុន្តែ ​ធ្វើជា​ប្រពន្ធ​ខុស​គ្នា  មាន​តែ​រូប​សម្រស់ ​តែមួយ​មុខ ​មិនទាន់​គ្រប់គ្រាន់​នោះទេ ចរឹក​មាយាទ ​ទើប​ជា​តម្លៃ​ដែល​ធ្វើឲ្យ ​មនុស្ស​ប្រុស​ដណ្តើម​គ្នា ​យក​ធ្វើ​​ជា​ប្រពន្ធ មិនមែន​ជា​សង្សារ​នោះទេ​។

រូបតំណាង​

ម្យ៉ាង​វិញ​ទៀត ​មនុស្ស​ស្រី​ស្អាត ​ឬមិន​ស្អាត ​ក៏មិនមែន​អាស្រ័យ ​តែ​នៅលើ​មុខមាត់ រូប​រាង​ខាងក្រៅ ​តែមួយ​មុខ​នោះដែរ។ តែ​ភាពស្រស់ស្អាត ​ពិត​ប្រាកដរបស់ ​មនុស្ស​ស្រី​​ដែល ​មនុស្ស​ប្រុ​សភាគច្រើន ​មើល​ឃើញ​ហើយ ​សម្រេច​យក​មក​ធ្វើ​ជា ​គូអនាគត​នោះ​គឺ ​មិនមែន​រូប​សម្បត្តិ ​ខាងក្រៅនោះទេ តែ​ជា​ចិត្ត​គំនិត ​របស់នាងតាម​រយៈ​ ការយក​ចិត្ត​ទុកដាក់​ ចេះ​ផ្តល់​តម្លៃ​ក្តី​ស្រលាញ់ ផ្តល់​ការ​គោរព​ចំពោះ​ស្នេហា​ បង្ហាញ​ទំនុក​ចិត្ត​ឲ្យ​ដៃគូ ផ្តល់​ភាព​កក់ក្តៅ​ នៅ​ពេល​ជួប​ឧបសគ្គ នាង​កាន់​ដៃអ្នកដើរជាមួយគ្នា​ ពេល​មាន​បញ្ហា​នាង​នៅ​ពីក្រោយ ​ផ្តល់​កម្លាំងចិត្ត​​​មិន​ទៅចោល​អ្នក​​​ នេះ​ហើយ​ជា​គុណតម្លៃ ​នៃ​មនុស្ស​ស្រី​ ដែល​មនុស្ស​ប្រុស ​គ្រប់រូបតែង​ប្រាថា្ន ចង់​បានយក​មក​ធ្វើ​​ជា​ប្រពន្ធ​។

រូបតំណាង​

និយាយ​បែបនេះ ​ក៏មិនមែន​មានន័យ​ថា ​មនុស្ស​ស្រី​ស្អាត​ ចរឹក​មាយាទមិនបាន​ នោះទេ តែ​អាចថា មនុស្ស​ស្រី​ស្អាត​ៗ ពូកែខាងតុបតែងខ្លួន ​ច្រើន​ជាង​ការងារខាងក្នុង​ផ្ទះ។ មនុស្ស​ប្រុស​ ក៏គេ​មើលណាស់​ដែល​ គេ​មិនមែន​ចេះតែ ​យក​មនុស្ស​ស្រី​ដែល​មាន​តែ​សម្រស់ ​គ្មាន​គុណ​សម្បត្តិ​សោះ ​យក​មក​ធ្វើ​ជា ​ប្រពន្ធ​នោះទេ ព្រោះ​មនុស្ស​ស្រី​មួយ​ចំនួន​ មាន​តែ​សម្រស់​ គ្មាន​មាយាទ គេយក​បាន​ត្រឹម​តែ សម្រាប់​បង្អួត​​គ្នា​ ចុង​ក្រោយ​គ្មាន​ភាព ​ច្បាស់​លាស់​នោះ​ទេ​៕  

  ប្រភព៖ Lifehack ,Waitbutwhy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]