គួរឲ្យបារម្ភ! រូបភាពថ្មីៗពីផ្កាយរណបបានបង្ហាញពី ផ្ទាំងទឹកកកបានប្រេះបែកជាបំណែកតូចៗ នៅតំបន់អាក់ទិក

//s4.kh1.co/72/7233c0ad97daabc25d66b096dbf81141b551ccf1.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ផ្ទាំងទឹកកកបានបែកជាបំណែក នៅថ្ងៃទី៣០/៣១ ខែកក្កដា ហើយបង្កើតបំណែកទឹកកកតូចៗអណ្ដែតដោយសេរី ក្នុងតំបន់ដែលមានទំហំ៨០គីឡូម៉ែត្រក្រឡា។

បរទេស៖ ក្រុមហ៊ុនអង្កេតភពផែនដីទើបតែបញ្ចេញនូវរូបភាពថ្មី នៃកម្ទេចកម្ទីទឹកកក ដែលបានបានប្រេះបែកនៅតំបន់អាក់ទិក។ ដោយមានទីតាំងស្ថិតនៅភាគខាងជើងនៃ កោះ Ellesmere របស់ប្រទេសកាណាដា ផ្ទាំងទឹកកកបានបែកជាបំណែក នៅថ្ងៃទី៣០/៣១ ខែកក្កដា ហើយបង្កើតបំណែកទឹកកកតូចៗអណ្ដែតដោយសេរី ក្នុងតំបន់ដែលមានទំហំ៨០គីឡូម៉ែត្រក្រឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី៣ ខែសីហា ផ្ទាំងទឹកកកឬគេហៅថាកោះទឹកកក​បានដាច់ខ្លួនជាពីរ ហើយត្រូវបានគេមើលឃើញថា​ បានរសាត់ចេញទៅក្នុងមហាសមុទ្រអាក់ទិក។ ផ្ទាំងទឹកកកគឺជាផ្នែកខាងមុខនៃផែនទឹកកក ដែលហូរចេញទៅក្នុងសមុទ្រ។ កោះ Ellesmere ធ្លាប់ត្រូវបានព័ទ្ធជុំវិញដោយផ្ទាំងទឹកកកដ៏ក្រាស់ជាច្រើន ដែលក្រោយមកបានរលាយទៅក្នុងរូបរាងយ៉ាងធំ។

នៅដើមសតវត្សរ៍ទី២០នេះ តំបន់នេះគ្របដណ្ដប់ដោយទឹកកក ៨,៦០០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែដល់ដំណាច់សហស្សវតស្សរ៍ អាកាសធាតុក្ដៅយ៉ាងឆាប់រហ័សបានកាត់បន្ថយ និងបំបែកផ្ទាំងទឹកកកអណ្ដែត មកនៅត្រឹមតែ១,០៥០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។

រូបភាពពីក្រុមហ៊ុន Californian Planet បានមកពីផ្កាយរណប Dove របស់ក្រុមហ៊ុននេះ។ រូបភាពទាំងនេះត្រូវបានគេទទួលនៅថ្ងៃទី២៦ ខែកក្កដា (មុន) និងថ្ងៃទី៣១ ខែកក្កដា (បន្ទាប់)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កម្ទេចទឹកកកបានអណ្ដែតលើទឹក។ វត្តមានទឹករាវកាន់តែច្រើន អាចនឹងមានបញ្ហាដល់ផ្ទាំងទឹកកកផ្សេងទៀត៕

រូបភាព៖ 

https://s4.kh1.co/__image/w=650,h=488,q=100/66/6655d5af8a2cb0ed5d077d7da9a66d4e520cfb21.jpg
https://s4.kh1.co/__image/w=650,h=708,q=100/fa/fa8a09d08757e1eeccf7edd0f4e47fbf5810e2ec.jpg
https://s4.kh1.co/__image/w=650,h=434,q=100/74/748754f7a52eab7576d33f728fd91dddae1ddae7.jpg
https://s4.kh1.co/__image/w=650,h=488,q=100/72/7233c0ad97daabc25d66b096dbf81141b551ccf1.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T