យោងតាមគេហទំព័រ The Sun បានអោយដឹងថា ចោរប្លន់៣នាក់ បានដុតសម្លាប់ស្ត្រីម្នាក់ ទាំងរស់ ព្រោះស្ត្រីរងគ្រោះនោះ គ្មានប្រាក់គ្រប់គ្រាន់អោយចោរ។

ស្ត្រីរងគ្រោះដែល ស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ Cinthya Magaly Moutinho de Souza អាយុ ៤៧ឆ្នាំ ជាពេទ្យធ្មេញ។ ហេតុការណ៏មិនគួរអោយជឿនេះ បានកើតឡើងនៅក្នុងតំបន់ Sao Paulo ប្រទេសប្រេស៊ីល។

ប៉ូលីស បាននិយាយថា ចោរប្លន់ដ៏សាហាវទាំង៣នាក់នោះ បានចូលក្នុងកន្លែង ដែលស្ត្រីរងគ្រោះធ្វើការ ហើយ គំរាមទារប្រាក់។ ពេលនោះស្ត្រីរងគ្រោះ បានប្រគល់កាត ATM និង លេខសំងាត់  បន្ទាប់មក មានចោរ ២នាក់បានចេញទៅដកប្រាក់ ចំណែកឯ ចោរម្នាក់ទៀត រង់ចាំជាមួយ ស្ត្រីរងគ្រោះ និង អ្នកជំងឺម្នាក់ទៀត។ នៅពេលដែលចោរ ទាំង២នាក់ ព្យាយាមដកប្រាក់ពី ទូរ ATM ឃើញមានប្រាក់តែ ៣០ដុល្លារ ក៏កើតជាកំហឹងយ៉ាងខ្លាំង។ ពួកគេបានត្រលប់មកវិញ ហើយសួររកប្រាក់បន្ថែមបន្ថែមពី ស្ត្រី ប៉ុន្តែ ស្ត្រីរងគ្រោះបដិសេធថា គ្មានប្រាក់ បណ្តាលអោយ ក្រុមចោរប្លន់នោះខឹង ហើយដុតសម្លាប់នាងទាំងរស់តែម្តង។

ប៉ូលីស បានបញ្ជាក់ថា ពួកគាត់ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ប៉ុន្តែគូរអោយសោកស្តាយ ស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ចំណែក ក្រុមចោរនោះ ត្រូវបាន សាក្សីប្រទះឃើញ រត់គេច ចូលទៅក្នុងរថយន្តពណ៌ខ្មៅមួយគ្រឿង។ ទោះជាយ៉ាងណា ប៉ូលីស ចាប់បានជនសង្ស័យម្នាក់ ហើយ កំពុងស្វែងចាប់ខ្លួន គូកនមួយចំនួនទៀត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]