តួប្រុសកប៉ាល់ទីតានិក Leonardo Dicaprio បាក់សម្រស់ម៉្លេះ ធាត់ដុះក្បាលពោះដូចប៉ាអ៊ំ

//s4.kh1.co/1f/1f4bb24790e1438ee12466839bbab7066d4021f2.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តួអង្គ Jackនៅក្នុងខ្សែរភាពយន្ត កប៉ាល់ទីតានិក ត្រូវបានអ្នកប្រម៉ាញ់រូបថតបាន ខណៈពេលដែលរូបគេកំពុងតែលេងទឹកសមុទ្រជាមួយសង្សារវ័យក្មេង Camila Morrone នៅឆ្នេរសមុទ្រនៅMalibu។

បរទេស៖ កាលពីពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់អូស្ការ និងជាតួអង្គ Jack នៅក្នុងខ្សែរភាពយន្ត «កប៉ាល់ទីតានិក» ត្រូវបានអ្នកប្រម៉ាញ់រូបថតបាន ខណៈពេលដែលរូបគេ កំពុងតែលេងទឹកសមុទ្រជាមួយសង្សារវ័យក្មេង Camila Morrone នៅឆ្នេរសមុទ្រនៅMalibu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅមើលរូបថតប៉ុន្មានសន្លឹកនេះសង្កេតឃើញថា Leonardo DiCaprio ហាក់បីដូចជាឡើងគីឡូជាងមុនគួរសមដែរ ដោយក្បាលពោះរាងធំជាងមុនឆ្ងាយ ខណៈដែលអ្នកប្រម៉ាញ់រូប លួចថតនៅពេលដែលគាត់ ភ្លេចខ្លួន ដោយមិនបានត្រៀមខ្លួនផើតពោះឬ រៀបឬកពារអីបន្តិចសោះឡើយ។

ក្នុងនោះដែរ ក្រោយពីបានឃើញដូច្នេះ រួចមកហ្វេនៗនាំគ្នាបញ្ចេញមតិរៀងខ្លួនៗ ដោយសរសើរតារាប្រុសរូបនេះ នៅតែសង្ហាដដែល ទោះបីជារាងធាត់ជាងមុន ច្រើនបន្តិចមែនក្តី។

គួរបញ្ជាក់ដែរថា Leonardo DiCaprio និង Camila Morroneចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ននេះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Camila Morroneនិង Leonardo DiCaprio
Camila Morroneនិង Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T