កាលពីពេលថ្មីៗនេះ ការប្រកួតបាល់ទាត់ “Indonesian Super League” រវាងក្រុម “Pelita Bandung Raya” និងក្រុង “Persiwa Wamena” បានបញ្ចប់ទៅយ៉ាងច្របូកច្របល់ រួមទាំងមានការបង្ហូរឈាមផងដែរ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា កីឡាកររបស់ក្រុម Persiwa Wamena បានវាយអាជ្ញាកណ្តាល មួយដៃចំផ្ទៃមុខ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង បន្ទាប់ពីលោកអាជ្ញាកណ្តាល ផ្តល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុម Pelita Bandung Raya បន្ទាប់ពីប្រធានក្រុម នៃក្រុមបាល់ទាត់ Persiwa Wamena បានធ្វើឲ្យមានកំហុស ដោយការឈូសជើងកីឡាករនៃក្រុម Pelita Bandung Raya នៅក្នុងតំបន់គ្រោះថ្នាក់។ ប្រភពដដែរ បានបន្តទៀតថា ហេតុការណ៏បង្ហូរឈាមនេះ បានកើតឡើងនៅនាទីទី៨០ បង្កឡើងដោយកីឡាកររបស់ក្រុម Persiwa Wamena ពាក់អាវលេខ ១០ ដោយកីឡាកររូបនោះ បានរត់ទៅវាយ លោកអាជ្ញាកណ្តាលមួយដៃ បណ្តាលឲ្យហូរឈាមតែម្តង។

សូមបញ្ជាក់ផងដែរថា ការប្រកួតមួយនេះ ត្រូវបានបញ្ចប់ភ្លាមៗតែម្តង បន្ទាប់ពីកើតមានរឿងហេតុនេះ ហើយលោកអាជ្ញាកណ្តាល ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ រីឯកីឡាកររបស់ក្រុម Persiwa Wamena ពាក់អាវលេខ ១០ ក៏ត្រូវបានពិន័យកាតក្រហមផងដែរ។

យ៉ាងណាមិញ ការប្រកួតមួយនេះ ត្រូវបានបញ្ចប់ដោយក្រុម Pelita Bandung Raya យកឈ្នះលើ ក្រុម Persiwa Wamena ក្នុងលទ្ធផល ២ ទល់នឹង ១៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]