ក្រោយសង្ស័យ ចៀវៃ​ មានផ្ទៃពោះកូនទី ២ ស្រាប់តែនាង ធ្វើរឿងមួយឲ្យបានភ្លឺភ្នែក

//s4.kh1.co/0b/0b87439963e2bfcb6964c7d1a1091d8e7122a674.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហេតុតែមានគេសង្ស័យច្រើនពេកថា កំពុងតែពរពោះកូនទី ២ ម្ដងនេះ តារាស្រី Ruby Lin មិននិយាយអ្វីច្រើន បង្ហោះតែរូបភាព បង្ហាញពោះរាបស្មើរ ឲ្យអ្នកសង្ស័យបិទមាត់ជិត

តៃវ៉ាន់៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin ហៅ ព្រះនាងចៀវៃ ត្រូវបានមហាជនជាច្រើន មានការសង្ស័យ ថាតារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះជាលើកទី ២ បន្ទាប់ពីមានរូបភាពជាច្រើន បានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពី ពោះដែលធំខុសពីធម្មតារបស់នាង មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានយកដៃរបស់ខ្លួន ទៅទ្រទ្រង់ ក៏ដូចជាគ្របក្បាលពោះ ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមខែសីហានេះ នៅក្នុងពិធីជប់លៀងជាលក្ខណៈគ្រួសារឯកជន របស់តារាសម្តែងស្រីរូបនេះ ត្រូវគេថតបានរូបភាព ពីតារាស្រីវ័យ ៤៤ ឆ្នាំ ខណៈពេលដែលកំពុងតែក្អួតចង្អោរ ដែលធ្វើឲ្យពាក្យចចាមអារ៉ាមកាន់តែច្រើនឡើង ថែមទៀតផង។

ដោយឡែក ចំពោះរឿងចចាមអារ៉ាមនេះផ្ទាល់ តារាស្រី នាង Ruby Lin មិនបានបង្ហាញពីប្រតិកម្មអ្វីឡើយ តែផ្ទុយទៅវិញ កាលពីថ្មីៗនេះ យោងតាម ទំព័រផ្ទាល់ខ្លួននាង ស្រាប់តែបានបង្ហោះរូបភាពមួយចំនួន  ដែលនាងបានតែងខ្លួនយ៉ាងសាមញ្ញបំផុត ជាមួយនឹងអាវយឺត ខោខូវប៊យ ប៉ុន្តែ តាមរយៈរូបភាព នាងប្រែជាមានរូបរាងស្គមស្អាត ជាពិសេសបានបង្ហាញ ពីក្បាលពោះរាបសំប៉ែត ដែលអាចបញ្ជាក់ថា នាងមិនបានមានផ្ទៃពោះឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin បង្ហាញពោះរាបស្មើរ
Ruby Lin បង្ហាញពោះរាបស្មើរ
Ruby Lin បង្ហាញពោះរាបស្មើ
Ruby Lin បង្ហាញពោះរាបស្មើ
រូបភាព ដែល Ruby Lin ត្រូវគេសង្ស័យថា មានផ្ទៃពោះ កូនទី ២ 
រូបភាព ដែល Ruby Lin ត្រូវគេសង្ស័យថា មានផ្ទៃពោះ កូនទី ២ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T