ឲ្យហ្វេនបារម្ភហើយ បើជើង Tiffany Tang តូចដូចចង្កឹះដល់ម្លឹង

//s6.kh1.co/2d/2d91710d33f09d02b2fcc05ab8fd0d89c7394e5f.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រូបភាពមួយសន្លឹករបស់ តារាសម្ដែងស្រី Tiffany Tang ជាមួយនឹងស្វាមី ព្រមទាំងមិត្តភក្តិរបស់នាង​ត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងក្រោយពេលសម្រាលកូន ខណៈដែលបានឃើញជើងនាងតូចខ្លាំង ដូចជាចង្កឹះ

ចិន៖ បន្ទាប់ពី មានពាក្យចចាមអារ៉ាមជាច្រើន អំពីការបែកបាក់គ្នា រវាងប្ដីប្រពន្ធរបស់តារាប្រុសស្រី លោក Luo Jin និង Tiffany Tang មក អ្នកទាំងពីរ កាន់តែបង្ហាញពី ពេលវេលាដ៏រីករាយនៅក្នុងក្រុមគ្រួសារ ក៏ដូចជាចង់បង្ហាញថា អ្នកទាំងពីរគ្មានរឿងបែបនោះឡើយ ហើយថែមទាំង មានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ  ថ្មីៗនេះ ប្ដីប្រពន្ធអ្នកទាំងពីរ ក៏បាននាំគ្នាទៅញ៉ាំអាហារ នៅហាងមួយ ព្រមជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់ Tiffany Tang ម្នាក់ទៀត ដោយមិត្តភក្តិរបស់នាងរូបនេះ បានបង្ហោះរូបថតគ្រួសារដ៏ស្រស់ស្អាតជាមួយគ្នា ព្រមទាំងអាហារជាច្រើន ថែមទៀតផង ។ 

ប៉ុន្តែតាមរយៈរូបភាពនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការយកចិត្តទុកដាក់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបរាងរបស់ Tiffany Tang ដោយពួកគេបានផ្តោតអារម្មណ៍ទៅលើជើងរបស់នាង ដែលមើលទៅពិតតូចខ្លាំង ស្ទើរតែដូចចង្កឹះ ជាពិសេស ថែមទាំងបង្ហាញក្ដីព្រួយបារម្ភ ចំពោះ ជើងដ៏តូចស្ដើងរបស់នាងផងដែរ។ តែទោះជាយ៉ាងណា ក៏មានអ្នកមួយចំនួនទៀត បានគិតថា ក្រោយពីសម្រាលកូនរួច នាងប្រហែលជាធ្វើការស្រកទម្ងន់យ៉ាងខ្លាំង ទើបទទួលបានរាងស្គមបែបនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Tiffany Tang 
Tiffany Tang 
Tiffany Tang 
Tiffany Tang 
Tiffany Tang  និង ស្វាមី  
Tiffany Tang  និង ស្វាមី  
Tiffany Tang  និង ស្វាមី  
Tiffany Tang និង ស្វាមី  
Tiffany Tang  និង ស្វាមី  
Tiffany Tang និង ស្វាមី  
Tiffany Tang  និង ស្វាមី  
Tiffany Tang និង ស្វាមី  
Tiffany Tang  និង ស្វាមី  
Tiffany Tang និង ស្វាមី  
រូបភាព Tiffany Tang បង្ហាញពីជើងតូចដូចចង្កឹះ 
រូបភាព Tiffany Tang បង្ហាញពីជើងតូចដូចចង្កឹះ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T