ប្រិយមិត្ដប្រហែលជាស្គាល់ ហ្គេន លូលូ តារាសិចស៊ីប្រចាំប្រទេសចិន តែសម្រាប់ពេលនេះនាង ប្រហែលជាហួសសម័យបន្ដិចទៅហើយ ដោយសារតែពេលនេះ មានតារាម៉ូដែលថ្មីដែលចូលមក ដែលមានវ័យត្រឹមតែ ១៩ឆ្នាំ ប៉ុណ្ណោះ គឺតារា Cao Yang ។

យោងទៅតាមប្រភពព័ត៌មានរបស់ម៉ែលឌេលី បានឲ្យដឹងថា តារាម៉ូដែលថ្មីនេះ បានបង្ហាញខ្លួន ជាមួយនឹងឈុតគ្រឿងអលង្ការ ក្នុងការតាំងពិពណ៌ឡាន ក្នុង Wuhan កាលពីឆ្នាំមុន។ តែទោះជាពេលវេលាកន្លងហួស ក៏ដោយក៏តារាថ្មីនេះត្រូវបានអ្នក ប្រើប្រាស់អ៊ិនធើណេតនាំគ្នា ធ្វើការចែកចាយយ៉ាងទូលំទូលាយផងដែរ។ តែអ្វីដែលជាចំនុចសំខាន់ដែល នាងធ្វើឲ្យមនុស្សទាំងឡាយចាប់អារម្មណ៍នាងនោះ ដោយសារតែភាពធ្វេសប្រហែស ក្នុងការបញ្ចេញចុងដើមទ្រូង នៅកណ្ដាលសាធារណៈតែម្ដង កាលពីក្នុងតាំងពិពណ៌ឡាន នៅក្នុង Guangzhou ។ បន្ថែមពីនេះផងដែរ អ្នករៀបចំខួបទី ១៥នៃការតាំងពិពណ៌រថយន្ដជាលក្ខណៈអន្ដរជាតិ នៅក្នុងសៀងហៃ ដែលមានឈ្មោះថា Cao Yang បាននិយាយថា ខាងលោកប្រហែលជាជ្រើសយកតារាម៉ូដែលនេះ ដោយសារតែពេលបច្ចុប្បន្ននេះ នាងភាពល្បីល្បាញ តែខាងលោកក៏មិនអនុញ្ញាតឲ្យនាង បញ្ចេញសាច់ ឬភាពសិចស៊ីច្រើនផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះតារាម៉ូដែលថ្មីនេះ ដែលហេតុតែចង់ល្បីល្បាញ ក៏ប្រើវិធីធ្វេសប្រហែសនេះ? 



















កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]