ទីបំផុតមេរបស់ Apple បានលោតចូលតារាង មហាសេដ្ឋីប្រាក់ពាន់លាននឹងគេហើយ

//s6.kh1.co/ef/ef8b6088644e4a96f1b9c22905d0682ecbd90064.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Cook បានចូលកាន់កាប់តំណែងពីស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs កាលពី៩ឆ្នាំមុន។

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលោតចូលទៅក្នុងតារាងមហាសេដ្ឋីប្រាក់ប៊ីលាន ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅតែបន្តកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើង បន្ទាប់ពីទទួលបានលទ្ធផលខ្លាំង និងទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុនយក្សបច្ចេកវិទ្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Cook មានភាគហ៊ុន៨៤៧,៩៦៩ដោយផ្ទាល់ និងបានទិញផ្ទះជាង១២៥លានដុល្លារ កាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃកញ្ចប់ប្រាក់ខែរបស់គាត់។ កាលពីសប្ដាហ៍មុន ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក គឺលោក Mark Zuckerberg ត្រូវបានគេឃើញថា មានទ្រព្យសម្បត្តិកើនឡើងរហូតទៅដល់ ១០០ប៊ីលានដុល្លារ។

 នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook
 នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook

ក្រុមហ៊ុនបច្ចេកវិទ្យារួមទាំង Apple, Facebook និង Amazon បានឃើញប្រាក់ចំណេញរបស់ពួកគេកើនឡើង ក្នុងកំឡុងពេលមានជំងឺរាតត្បាតសកល ដោយសារតែមនុស្សជាច្រើនបានប្រើប្រាស់អ៊ីនធឺណេត។ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅ Silicon-Valley ពេលនេះកំពុងតែឈានដល់ចំណុចសំខាន់នៃការក្លាយជាក្រុមហ៊ុនដំបូងគេ ដែលនឹងមានតម្លៃដល់ទៅ២ទ្រីលានដុល្លារ។ កាលពី២ឆ្នាំមុន វាក្លាយជាក្រុមហ៊ុនដំបូងគេ ដែលមានតម្លៃដល់ទៅ១ទ្រីលានដុល្លារ។

លោក Cook បានចូលកាន់កាប់តំណែងពីស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs កាលពី៩ឆ្នាំមុន។ ឋានៈជាមហាសេដ្ឋីរបស់គាត់គឺផ្អែកលើភាគហ៊ុន ដែលគាត់កាន់កាប់និងសំណងដែលគាត់បានបង់នៅ Apple ហើយត្រូវបានគេហទំព័រចាត់ចំណាត់ថ្នាក់មហាសេដ្ឋី Bloomberg Billionaires Index យកមកគណនា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T