ភ្នំពេញ : ក្រុមក្មេងស្ទាវ មានប្រុស មានស្រី ចំនួន ៩នាក់ ត្រូវបាន កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាល ស្ទឹងមានជ័យ ឃាត់ខ្លួន កាល ពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ផ្ទះជួល ផ្លូវលំ ភូមិប្ញស្សី ខណ្ឌមានជ័យ ក្នុងករណី កាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។

នាយប៉ុស្តិ៍ស្ទឹងមានជ័យ លោកម៉ៅ សាវឿន បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ នគរបាល កំពុងធ្វើការល្បាតក្នុងភូមិ សាស្រ្តរបស់ខ្លួន ពេលមក ដល់ ចំណុចកើតហេតុ ខាងលើ ក៏ប្រទះឃើញក្មេង ស្ទាវមួយក្រុម កំពុងពពាក់ ពពួនគ្នានៅចំណុះផ្ទះជួល  ផ្លូវលំ ភូមិប្ញស្សី ។ លោកមេប៉ុស្តិ៍បន្តថា ដោយមានការសង្ស័យ កម្លាំង យើង ក៏បានឃាត់ខ្លួន សាកសួរ និងឆែកឆេរ រកឃើញមាន កាំភ្លើងខ្លីមួយ ដើម ព្រមទាំងថ្នាំញៀន ចំនួន ២កញ្ចប់តូច។

លោកនាយប៉ុស្តិ៍ បានឲ្យដឹង ថា ក្នុងពេលកម្លាំងធ្វើការ ឆែកឆេរ ដកហូតកាំភ្លើងខ្លី មួយដើម ម៉ាក កា៥៤ គ្រាប់ ចំនួន ១៦គ្រាប់ គ្មានច្បាប់ប្រើប្រាស់ ព្រមទាំង ថ្នាំញៀន ២កញ្ចប់  រួមទាំងសម្ភារ: សម្រាប់សេព ថ្នាំញៀន មួយ ចំនួនទៀត និងម៉ូតូ ម៉ាកសេ១១០ ចំនួន ៣គ្រឿង ក្នុងនោះមួយគ្រឿង ពាក់ស្លាលេខ ភ្នំពេញ 1BM-1372 ពណ៌ខ្មៅ, មួយទៀត ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0946 ពណ៌ខ្មៅ និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1BK-5959 ក្រហម។

ក្រុមក្មេងស្ទាវប្រុសស្រី ទាំង ៩នាក់នេះ រួមមាន : ១-ឈ្មោះ ឯម រិទ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះ ស៊ុប វ៉ារីស្គីម៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ  សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ។ ទី៣ឈ្មោះ ហេង ប៊ុនទី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ទី៤ ឈ្មោះ ណី កំសាន្ត ភេទប្រុស អាយុ ២០ឆ្នាំ មុខ របរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល  សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ទី៥ ឈ្មោះ ហេន គឹមហាប់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ ៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៦ ឈ្មោះ មេវ ច័ន្ទរតន: ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅផ្ទះលេខ៨២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ ទី៧ ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ ១៨ មុខរបរ រត់តុ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។ ទី៨ ឈ្មោះ ស្រីយ៉ាវ ភេទស្រី អាយុ ២០ឆ្នាំ ភេទស្រី អាយុ ១៨ មុខរបរ រត់តុ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ និងទី៩ ឈ្មោះ នី សុវណ្ណារី ភេទស្រី ១៨ឆ្នាំ ភេទស្រី អាយុ ១៨ មុខរបរ រត់តុ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នក្រុមស្ទាវប្រុសស្រី ទាំង ៩នាក់នេះ ត្រូវនគរ បាលស្ទឹងមានជ័យ បញ្ជូនទៅ ឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕









ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]