អ្នកជំនាញជាច្រើនបានលើកឡើងពីការព្រួយបារម្ភចំពោះវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយប្រទេសរុស្ស៊ី

//s4.kh1.co/c6/c668fc4b3242b9ad859f44254ce301c906323976.jpg
សង្គម

 ១២-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការងាររបស់ប្រទេសរុស្ស៊ីដោយលើកឡើងថាអ្នកស្រាវជ្រាវប្រហែលជាកំពុងដើរផ្លូវកាត់ហើយ

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បាននិយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតក្នុងស្រុកសម្រាប់ប្រឆាំងនឹងជំងឺ COVID-១៩ ត្រូវបានផ្តល់ការអនុម័តឱ្យប្រើប្រាស់បន្ទាប់ពីការសាកល្បងអស់រយៈពេលតិចជាងពីរខែលើមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយលោក ពូទីន បានអះអាងថា វ៉ាក់សាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ ហើយកូនស្រីរបស់លោកត្រូវបានគេផ្តល់ការចាក់វ៉ាក់សាំងនេះឱ្យរួចហើយដែរ។ ចំណែកក្រុមមន្រ្តីក៏បាននិយាយ ថា ពួកគេមានផែនការចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅខែតុលា។

  ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន
  ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន

យ៉ាងណាមិញក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការងាររបស់ប្រទេសរុស្ស៊ីដោយលើកឡើងថា អ្នកស្រាវជ្រាវប្រហែលជាកំពុងដើរផ្លូវកាត់ហើយ។

ដោយបារម្ភពីសុវត្ថិភាពដែលអាចនឹងប្រឈមគ្រោះថ្នាក់ អង្គការសុខភាពពិភពលោក (WHO) ក៏បានទទូចដល់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនឱ្យធ្វើតាមគោលការណ៍ណែនាំអន្តរជាតិសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-១៩ នេះដែរ។

រូបតំណាង
រូបតំណាង

វ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីមិនស្ថិតក្នុងចំណោមបញ្ជីឈ្មោះវ៉ាក់សាំងទាំង ៦ របស់អង្គការសុខភាពពិភពលោកដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលដែលពាក់ព័ន្ធនឹងការធ្វើតេស្តលើមនុស្សទូទៅនោះទេ។

លោកប្រធានាធិបតី ពូទីន បាននិយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya Institute នៃទីក្រុងម៉ូស្គូបានផ្តល់នូវ “ភាពស៊ាំប្រកបដោយចីរភាព” ប្រឆាំងនឹងវីរុសកូរ៉ូណា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសនេះ លោក Mikhail Murashko ក៏បាននិយាយដែរថា វ៉ាក់សាំងនេះ "មានប្រសិទ្ធិភាពខ្ពស់និងមានសុវត្ថិភាព" ដោយចាត់ទុកវាជាជំហានដ៏ធំឆ្ពោះទៅរក "ជ័យជម្នះរបស់មនុស្សជាតិ" ចំពោះជំងឺ COVID-១៩ ។

ក្រុមអ្នកជំនាញ
ក្រុមអ្នកជំនាញ

កាលពីសប្តាហ៍មុនរដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងត្រៀមចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបន្ទាប់ពីបាននិយាយថាខ្លួនបានអនុវត្តការសាកល្បងវ៉ាក់សាំងដោយជោគជ័យ។

មានវ៉ាក់សាំងច្រើនជាង ១០០ នៅជុំវិញពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងដោយវ៉ាក់សាំងខ្លះត្រូវបានធ្វើតេស្ដលើមនុស្សក្នុងការសាកល្បងព្យាបាល។ ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយក៏អ្នកជំនាញភាគច្រើនគិតថា វ៉ាក់សាំងមួយនឹងមិនអាចប្រើបានជាទូទៅនោះទេ យ៉ាងហោចណាស់ក៏ត្រូវរង់ចាំរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ដែរ ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោក Christian Lindmeier បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី ៤ ខែសីហាថា “ពេលខ្លះអ្នកស្រាវជ្រាវម្នាក់ៗអះអាងថា ពួកគេបានរកឃើញអ្វីមួយដែលជាព័ត៌មានដ៏អស្ចារ្យ”។ ប៉ុន្តែរវាងការរកឃើញឬតម្រុយអំពីការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាពហើយឆ្លងកាត់គ្រប់ដំណាក់កាលទាំងអស់គឺជាភាពខុសគ្នាដ៏ធំមួយ៕

  អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោក Christian Lindmeier
  អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកលោក Christian Lindmeier

ប្រភព៖ BBC News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T