BREAKING: រុស្ស៊ីក្លាយជាប្រទេសដំបូងគេលើលោក​ ដែលផលិតវ៉ាក់សាំងកូវីដ១៩ បានដោយជោគជ័យ

//s6.kh1.co/2f/2fabd54aa7ab91b1737e7233e465197d69bb82e6.jpg
សង្គម

 ១១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅ​ថា ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ ​នូវវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងនៅលើពិភពលោក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសមុននេះបន្តិចថា ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ ​នូវវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូងនៅលើពិភពលោក។ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្ថែមថា កូនស្រីរបស់លោកបាន​ចាក់វ៉ាក់សាំងនេះរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ ​នូវវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង
ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ ​នូវវ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង

លោក ពូទីន បាន​លើកឡើងថា វ៉ាក់សាំងកូវីដ១៩ ដែលត្រូវបាន​ផលិតឡើង ដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃរដ្ឋធានីម៉ូស្គូ បានទទួលភ្លើងខៀវពីក្រសួងសុខាភិបាលរុស្ស៊ីនៅពីថ្ងៃអង្គារនេះ។ ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ។

លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន
លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា វ៉ាក់សាំង​ជាង ១០០ប្រភេទ កំពុងត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយយ៉ាងហោចណាស់ មានវ៉ាក់សាំងចំនួន ៤ប្រភេទ បានឈានដល់​ការសាកល្បងលើមនុស្ស ក្នុងដំណាក់កាលទី៣៕

រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T