លោក ថោង ខុន ផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី

//s6.kh1.co/23/23f0bf3521d2d1165cd79facfe408844146a6e64.jpg
Khmerhome

 ១១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=433,q=100/df/df24a6a1b4086181fb6344d0a1be2d58e1949df5.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញនៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើសេចក្តី​ព្រាង «​បឋម​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី»​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់ោបល់ន្ថែម លើសេចក្ដីព្រាងបឋមផែនមេនេះជា ៥ចំណុចខំខាន់ៗ។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

ការកំណត់ចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងការកំណត់តំបន់អាទិភាព (Zoning) សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការកំណត់ទិសដៅយុទ្ធសាស្ត្រ អាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ លោក ថោង ខុន ផ្ដល់យោបល់សំខាន់ៗដូចខាងក្រោម៖

ទី១-ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវតែគោរពទៅតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ «ការអភិវឌ្ឍបម្រើការអភិរក្ស និងការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ» ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។

ទី២-ការអភិវឌ្ឍត្រូវតែឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

ទី៣៖ កំណត់វិសាលភាពនៃសកម្មភាពវិនិយោគអភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចពិសេស គប្បីជំរុញលើកទឹកចិត្ត ពង្រឹងវិស័យសហគមន៍ ទេសចរណ៍ឱ្យបានល្អ និងមានប្រសិទ្ធភាព។

ទី៤-អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ជាដាច់ខាតតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។

និងទី៥-ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ។

សូមបញ្ជាក់  សិក្ខាសាលានេះបានធ្វើឡើងនៅភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ដោយមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អនុប្រធាន និងសមាជិកគណកម្មការអន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាពជំនាញ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិផងដែរ៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T