ភ្លើងឆេះព្រៃ​ឧទ្យានជាតិប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញក្រោយឆេះអស់រយៈពេលពីរថ្ងៃ

//s6.kh1.co/86/860f59403c088e56fbf7f6ad23f4109bdc810418.jpg
សង្គម

 ១១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo ដែលជាឧទ្យានធំបំផុតរបស់ប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញដោយជោគជ័យ បន្ទាប់ពីបានឆេះឆាបអស់រយៈពេលពីរថ្ងៃរួចមក

នែរ៉ូប៊ី៖ ភ្លើងឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo ដែលជាឧទ្យានធំបំផុតរបស់ប្រទេសកេនយ៉ា ត្រូវបានពន្លត់ទៅវិញដោយជោគជ័យ បន្ទាប់ពីបានឆេះឆាបអស់រយៈពេលពីរថ្ងៃរួចមក។ ភ្លើង​ឆេះព្រៃនៅក្នុងឧទ្យានជាតិ Tsavo បានកើតឡើងកាលពីថ្ងៃសៅរ៍ទី ៨ ខែសីហា ហើយក្រុម​អភិរក្ស​សត្វ​ព្រៃ​នៅ​កេនយ៉ា​ (KWS) ​បានសង្ស័យថា មូលហេតុ​ដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តរបស់ក្រុមអ្នកពន្លត់អគ្គិភ័យបានចុះជួយអន្តរាគមន៍
រថយន្តរបស់ក្រុមអ្នកពន្លត់អគ្គិភ័យបានចុះជួយអន្តរាគមន៍

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុម​អភិរក្ស KWS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល និងដៃគូមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែង​ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងព្រៃនៅតំបន់អភិរក្ស Tsavo ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ។

ឧទ្ធម្ភាគចក្រកងទ័ពអាកាសរបស់ប្រទេសកេនយ៉ា​ បានស្រោចទឹកទៅលើភ្លើងព្រៃនៅឧទ្យានជាតិ Tsavo
ឧទ្ធម្ភាគចក្រកងទ័ពអាកាសរបស់ប្រទេសកេនយ៉ា​ បានស្រោចទឹកទៅលើភ្លើងព្រៃនៅឧទ្យានជាតិ Tsavo

គួរឱ្យដឹងដែរថា តំបន់ឧទ្យានជាតិ Tsavo ធ្លាប់បាន​ជួបប្រទះនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែ​កន្លងមកនេះ ដែលភាគច្រើន​គេសង្ស័យថា វាត្រូវ​បាន​លួចដុត។ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចកំណត់ទំហំនៃការខូចខាត​នៅឡើយទេ៕

ក្រុម​អភិរក្ស​សត្វ​ព្រៃ​នៅ​កេនយ៉ា​សង្ស័យថា មូលហេតុ​ដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត
ក្រុម​អភិរក្ស​សត្វ​ព្រៃ​នៅ​កេនយ៉ា​សង្ស័យថា មូលហេតុ​ដែលបង្កឱ្យមានអគ្គិភ័យនេះឡើង គឺដោយសារមានអ្នកលួចដុត
អគ្គិភ័យនេះបានបំផ្លាញព្រៃរាប់រយហិចតា
អគ្គិភ័យនេះបានបំផ្លាញព្រៃរាប់រយហិចតា

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T