កំពត ៖ រថយន្ដទួរីស បើកគេចកង់ធ្លាក់ ចូលទៅក្នុងទឹកប្រឡាយ តែសំណាងល្អអ្នក ដែលជិះក្នុងរថយន្ដនោះ ពុំមានគ្រោះថ្នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង ១០ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៣ នៅលើកំណាតផ្លូវជាតិ លេខ ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងផ្លូវទ្វីរ ខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកំពត ។

នគរបាលបានឱ្យដឹងថា មុនពេលកើត ហេតុ រថយន្ដទួរីសខាងលើបានបើកចុះពី លើស្ពានថ្មកំពង់បាយ ពីកើតទៅលិច ដោយដឹកអ្នកដំណើរ ប្រមាណ ១៥នាក់ ពេលដល់ កន្លែងកើតហេតុ បានគេចកង់ដែលតាម្នាក់ ជិះកាត់ទទឹងផ្លូវ ប៉ុន្ដែ មិនទាត់ឆ្លងផុតផ្លូវ ផង គឺដល់ចំណុចកណ្ដាល នៃផ្លូវគាត់បានបក ក្រោយវិញ ចៃដន្យរថយន្ដដែលកំពុងរត់ពី ស្ដាំដៃនោះ ខ្លាចបុកអ្នកជិះកង់ក៏បើកគេច ជ្រុលចង្កូតធ្លាក់ទៅក្នុងទឹកប្រឡាយតែម្ដង ទៅ ។រថយន្ដម៉ាកទួរីស ដឹកអ្នកដំណើរពាក់ ស្លាកលេខភ្នំពេញ ២ធ-៣៩៣៧ ។

ក្នុងនោះដែរ នគរបាលចរាចរក៏បាន អនុញ្ញាតឱ្យអ្នកបើករថយន្ដ ដែលជាម្ចាស់ រថយន្ដខាងលើរកមធ្យោបាយស្ទូចយក រថយន្ដនោះមកវិញ ដោះស្រាយដោយខ្លួន ឯង ពីព្រោះគ្មានអ្នករងគ្រោះថ្នាក់ ពាក់ព័ន្ធ នឹងផ្លូវច្បាប់ឡើយ ៕







ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]