អាមេរិក៖ សូមបង្វែរពេលវេលាត្រឡប់ទៅកាន់រាប់លានឆ្នាំមុន នៅពេលក្រពើមានខ្លួនវែងដូចឡានក្រុង បានរស់នៅទ្វីបអាមេរិក។ ការសិក្សាថ្មីមួយអំពីផូស៊ីលរបស់សត្វក្រពើ Deinosuchus បានបង្ហាញព័ត៌មានលម្អិតពីអ្វី ដែលសត្វស៊ីសាច់ជាអាហារនេះមាន ដូចជារូបរាងនិងអាកប្បកិរិយារបស់វា។

ក្រពើ Deinosuchus ដែលគេហៅថា «ក្រពើដ៏គួរឲ្យភ័យខ្លាច» អាចស៊ីសាច់ដាយណូស័រជាអាហារ នេះបើតាមការចុះផ្សាយរបស់ទិនានុប្បវត្តិ Journal of Vertebrate Paleontology។ សត្វក្រពើយក្សនេះធ្លាប់រស់នៅចន្លោះពី ៧៥ទៅ៨២លានឆ្នាំមុន ហើយវាជាអធិរាជនៃខ្សែអាហារកាលពីដើម។ រហូតមកដល់ពេលនេះ រូបរាងពេញលេញរបស់វា នៅមិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ ហើយចំណែកបំណែកថ្មីរបស់សត្វនេះ បង្ហាញពីភាពប្លែករបស់សត្វបិសាចនេះ ដោយមានទំហំធ្មេញប៉ុនផ្លែចេក។

សត្វក្រពើ Deinosuchus ដែលអាចត្របាក់ស៊ីដាយណូស័រ

អ្នកជំនាញផ្នែកសត្វពីបុរាណបានសិក្សាពីផូស៊ីលរបស់សត្វស៊ីសាច់ជាអាហារនេះ រួមជាមួយស្នាមខាំ ដើម្បីជួយបង្កើតរូបរាងទាំងមូលរបស់សត្វក្រពើ Deinosuchus នេះឡើង ដែលវាមានរាងស្រដៀងសត្វក្រពា ជាជាងសត្វក្រពើ។ ខណៈដែលកេរ្តិ៍ឈ្មោះរបស់សត្វក្រពើ Deinosuchus ជាអ្នកប្រមាញ់ដ៏គួរឲ្យខ្លាច ត្រូវបានលាក់បាំង សត្វនេះនៅតែជាអាថ៌កំបាំង។

រូបក្រពើដែលគេសូនឡើងវិញ ដើម្បីធ្វើជាគំរូ

អ្នកស្រាវជ្រាវបានគូសបញ្ជាក់ពីរន្ធច្រមុះរបស់វា ដែលមិនត្រូវបានដឹងពីមុខងាររបស់វាឲ្យច្បាស់នៅឡើយ។ ការយល់ដឹងពីក្រពើ Deinosuchus គឺមានភាពស៊ីចង្វាក់គ្នាជាមួយនឹងការស្រាវជ្រាវវិទ្យាសាស្ត្រថ្មីៗ រួមមានប្រភេទពូជក្រពើដែលបានផុតពូជ និងខ្សែស្រឡាយផ្សេងៗរបស់ពួកវា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ