មិននឹកស្មានហ្វេនៗរបស់លោក ខាត់ វៃហាំង ធ្វើបែបនេះចំពោះលោកសោះ!

//s4.kh1.co/36/3671edaeccb8559c1c3f8ba99abe081d3e8820fc.gif
នារី

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្ររបស់ លោក ខាត់ វៃហាំង បានធ្វើខួបកំណើតឲ្យលោក ទោះជាហួស ៣ខែហើយក៏ដោយ

ភ្នំពេញ៖ តារាសម្តែងប្រុសដ៏ល្បីល្បាញលោក ខាត់ វៃហាំង មិនត្រឹមតែជាតារាប្រុស ដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែងទេ ថែមទាំងមានរូបសម្រស់ស្រស់សង្ហាមុខដូចកូនកាត់ និងត្រូវបានគេស្គាល់ថាជាដៃគូដ៏ស្និទ្ធិស្នាលបំផុត ជាមួយនឹងតារាសម្តែងស្រីដ៏ស្រស់ស្អាតគឺកញ្ញា ស៊ីន យូប៊ីន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីម្សិលមិញនេះលោក ខាត់ វៃហាំង បានបង្ហោះរូបជាច្រើនសន្លឹកជាមួយអ្នកគាំទ្រគួរឲ្យស្រលាញ់ជាច្រើន ថែមទាំងបានសរសេរថា "Suprise ណាស់ Khat vaihang HA fans នឹកស្មានមិនដល់ខួបកំណើត ខ្ញុំហួស 3 ខែហើយ តែពួកគាត់នៅតែមិនបំភ្លេច និង បោះបង់នូវអ្វីដែលពួកគាត់ចង់ធ្វើអោយខ្ញុំ ព្រោះដោយសារតែមួយរយះមុន ពួកយើងចូលរួមទប់ស្កាត់ និង ការពារជំងឺឆ្លង Covid-19 បានជាពួកគាត់មិនអាច ធ្វើកម្មវិធីនេះ តែពួកគាត់មិនបោះបង់ រងចាំពេលវេលាមួយដែលសាកសម ធ្វើអោយទាល់តែបាន សំខាន់នំ cake សរសេរ ថ្ងៃ 02-05-2020 សប្បាយចិត្តណាស់បានជួបអ្នកទាំងអស់គ្នា អគុណណាស់នូវទឹកចិត្ត របស់ប្អូនដែលតែងតែ ស្រលាញ់ និង គាំទ្រខ្ញុំចេញពីចិត្តរហូតមក .. ខ្ញុំសន្យាថានិងខិតខំបន្តទៀតក្នុង អាជីពមួយនេះ អោយអស់ពីសម្ថភាព ចង់ប្រាប់ថាទាំងនេះហើយជាកំលាំងចិត្តដ៏សំខាន់សំរាប់ខ្ញុំ ស្រលាញ់ប្អូនៗណាស់ អគុណប្អូនៗទាំងអស់គ្នា អគុណដែលស្រលាញ់ គ្រប់យ៉ាងជា khat vaihang សូមជូនពរ អ្នកទាំងអស់គ្នា មានសុខភាពល្អ សំណាងល្អ មាន សុភមង្គលក្នុងគ្រួសារ និង ខិតខំធ្វើការ ហើយខិតខំរៀនសូត្រ ដើម្បីអោយក្លាយជា សរសរទ្រូង ប្រទេសជាតិយើង"។ 
គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃកំណើតរបស់តារាសម្តែងប្រុសរូបនេះគឺតាំងពីថ្ងៃទី 02 ខែឧសភា មកម៉្លេះ បើគិតទល់នឹងពេលនេះគឺមានរយៈពេលប្រមាណ ៣ខែមកហើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនរបស់លោកមិនដែលភ្លេចឡើយ ខណៈដែលតារាសម្តែងរូបនេះ កំពុងមមាញឹកខ្លាំងជាមួយនឹងការងារថតរឿងថ្មីរបស់លោកយ៉ាងណាក៏ដោយ៕ 
សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រូបភាពជាច្រើនសន្លឹកដែលអ្នកគាំទ្របានធ្វើខួបកំណើតឲ្យ
រូបភាពជាច្រើនសន្លឹកដែលអ្នកគាំទ្របានធ្វើខួបកំណើតឲ្យ
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
លោក ខាត់ វៃហាំង
ខាត់ វ៉ៃហាំង
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T