កងទ័ពអាកាសឥណ្ឌា ​ហាត់បើកយន្តហោះចម្បាំង​នៅពេលយប់ ក្នុងតំបន់​ដាច់​ស្រយាលជាប់​ព្រំដែន​​​ចិន (មានវីដេអូ)

//s4.kh1.co/f6/f63dd22d65ed724c20da6fe3479bb4e81b9f832f.jpg
សង្គម

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​កងទ័ពអាកាសឥណ្ឌា បាននឹងកំពុងបង្កើនការហ្វឹកហាត់ បើកយន្តហោះចម្បាំងរ៉ាហ្វាល់​ទាំង ៥គ្រឿងនៅពេលយប់ ក្នុងតំបន់ភ្នំដាច់ស្រយាល Ladakh រដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស)

ញូដេលី៖ ​កងទ័ពអាកាសឥណ្ឌា បាននឹងកំពុងបង្កើនការហ្វឹកហាត់ បើកយន្តហោះចម្បាំងរ៉ាហ្វាល់​ទាំង ៥គ្រឿងនៅពេលយប់ ក្នុងតំបន់ភ្នំដាច់ស្រយាល Ladakh រដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស) ដើម្បីជាការត្រៀមខ្លួនឱ្យរួច​ជាស្រេច ប្រសិនបើមានស្ថានការណ៍​យ៉ាប់យ៉ឺនណាមួយ កើតឡើងទៅតាមបណ្តោយ​ព្រំដែន​ជាប់​ប្រទេស​ចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះចម្បាំងរ៉ាហ្វាល់​
យន្តហោះចម្បាំងរ៉ាហ្វាល់​

យោងតាមក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌាបានឱ្យដឹងថា យន្តហោះចម្បាំងរ៉ាហ្វាល់​ចំនួន ៥គ្រឿងដំបូង ដែល​ចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាំបាឡា (Ambala) នៅថ្ងៃទី ២៩ ខែកក្កដា គឺត្រូវបានឱ្យដំណើរការពេញលេញ។ ហើយនៅពេល​ឥណ្ឌាទទួលបានយន្តហោះ​គ្រប់ទាំង ៣៦គ្រឿង ​គេនឹងបែងចែកវាដោយ ១៨គ្រឿង ​ដាក់នៅមូលដ្ឋានទ័ពអាកាស អាំបាឡា ​រដ្ឋ​ហាយ៉ាណា ចំណែក ១៨គ្រឿងទៀត ត្រូវដាក់នៅមូលដ្ឋានទ័ពអាកាស ហាស៊ីម៉ារ៉ា (Hasimara) រដ្ឋ វេសបេងហ្គាល់ (West Bengal) ជាប់ព្រំដែនប្រទេសភូតាន។

ឥណ្ឌាទទួលបានយន្តហោះចម្បាំងរ៉រាល់ ៥គ្រឿងដំបូង 
ឥណ្ឌាទទួលបានយន្តហោះចម្បាំងរ៉រាល់ ៥គ្រឿងដំបូង 

សូមបញ្ជាក់​ដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចុះកិច្ចព្រមព្រៀង​មួយជាមួយក្រុមហ៊ុន​បារាំង ដែលមានឈ្មោះថា Dassault Aviation  ដើម្បីបញ្ជាទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ចំនួន ៣៦គ្រឿង​ ក្នុងទំហំទឹកប្រាក់ ៩.៤ពាន់លានដុល្លារ ហើយការប្រគល់នឹងត្រូវបញ្ចប់ទាំងស្រុងនៅត្រឹមឆ្នាំ ២០២២៕

 យន្តហោះចម្បាំងរ៉ាហ្វាល់កំពុងហ្វឹកហាត់ហោះហើរនៅពេលយប់​
 យន្តហោះចម្បាំងរ៉ាហ្វាល់កំពុងហ្វឹកហាត់ហោះហើរនៅពេលយប់​

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T