មើលមិនចង់ស្គាល់ ក្រោយ អ៊ុន អាលីហ្សា ទម្លាយរូបចាស់មួយនេះ

//s4.kh1.co/0e/0e24abf8c8c96131b0a17a66f11f566f2bcb0edf.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ន អ្នកនាង អ៊ុន អាលីហ្សា បានរៀបការ និងកំពុងពរពោះកូនក្នុងផ្ទៃជិតគ្រាប់ខែនឹងសម្រាលផងដែរ តែសម្រាស់តារាស្រីរូបនេះនៅតែខ្ញង់ដដែល។

ភ្នំពេញ៖ តារាសម្ដែង និងតារាម៉ូដែល អ្នកនាង អ៊ុន អាលីហ្សា បច្ចុប្បន្ន តារាស្រីរូបនេះបានរៀបការរួចហើយ ដោយពេលនេះនាងក៏កំពុងពរពោះកូនដំបូងជិតគ្រប់ខែនឹងសម្រាលផងដែរ។ បើទោះបី ពេលនេះ នាងកំពុងពរពោះ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក្ដី ក៏តារាស្រីរូបនេះនៅតែមានទស្សនិកជនចង់់ដឹងលឺពីជីវិតឯកជនផ្ទាល់ខ្លួននាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែលទស្សិកជនបានដឹងស្រាប់ហើយថា អ្នកនាង​ អ៊ុន អាលីហ្សា ជាតារាស្រីម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពសម្ដែងបានយ៉ាងល្អ មិនថាតួអង្គស្លូត ឬកាចនោះទេ។ មិនតែប៉ុណ្ណោះ តារាស្រីល្បីមួយរូបនេះ មានសម្រស់ស្រស់សោភា និងមានកម្ពស់ខ្ពស់ទៀតផង តែបើងាកមកមើលរូបសម្ផស្សពេលកំពុងពរពោះវិញ ឃើញថា នាងនៅតែស្អាត លេងខ្លួនខ្ញង់មិនចាញ់ពេលមុនៗឡើយ។ 

តួយ៉ាង ប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់ និងរូបសម្ផស្ស អ្នកនាង អ៊ុន អាលីហ្សា នាពេលបច្ចុប្បន្ននេះ តែមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹករម្លឹកអានុស្សាវរីយ៍ជាមួយមិត្តភក្ដិរួចអាជីព មានដូចជា លោក អេឡិច ចិត្រា និងអ្នកនាង ម៉ាក សែនសូនីតា ផងដែរ។

ដោយរូបភាពមួយសន្លឹកនោះ បើប្រៀបធៀបនឹងសម្រស់បច្ចុប្បន្នគឺមានភាពខុសគ្នាឆ្ងាយសឹងតែ ១៨០ដឺក្រេទៅហើយ មិនថារូបរាង មុខមាត់ និងសម្បុរស្បែក រួមទាំងការតុបតែងខ្លួនផងនោះ។ តែទោះបី រូបភាពទាំងនោះកន្លងហួសទៅជាច្រើនឆ្នាំ តែមើលទៅអ្នកទាំង៣ ពិតជាសង្ហា និងស្រស់ស្អាតបែបយុវវ័យផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា 
   អ្នកនាង អ៊ុន អាលីហ្សា ជាមួយលោក អេឡិច ចិត្រា និង អ្នកនាង ម៉ាក សែន សូនីតា
   អ្នកនាង អ៊ុន អាលីហ្សា ជាមួយលោក អេឡិច ចិត្រា និង អ្នកនាង ម៉ាក សែន សូនីតា
អ៊ុន អាលីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T